ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ ដែលធ្លាប់តែជួបបញ្ហាខ្វះទឹក លែងមានទៀតហើយ
មន្ត្រីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានអះអាងថា គិតត្រឹមម៉ោងនេះ ខេត្តឧត្តរមានជ័យលែងខ្វះទឹកប្រើប្រាស់ទៀតហើយ ទាំងទឹកសម្រាប់ធ្វើកសិកម្ម និងទឹកស្អាត។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លើកឡើងនៅក្នុង សន្និសីទព័ត៌មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា ខេត្ត កំពុងសាងសង់ប្រព័ន្ធធារាស្ត្រជាច្រើន មកទលម៉ោងនេះ បានស្ដារបានជាង ៩០ កន្លែង ហើយអាងទឹកអាចស្ដុកទឹកបាន ៧០០ លានម៉ែត្រគីប ខណៈដែលការប្រើត្រឹមតែ ២ រយលានម៉ែត្រគីបប៉ុណ្ណោះ។
ដោយឡែកទឹកចំនួន ៥០០ លានម៉ែត្រគូបដែលមានអាងធំចំនួន ៣ គឺបម្រើឱ្យមកខេត្តសៀមរាប និងបន្ទាយមានជ័យ សម្រាប់ធ្វើស្រូវប្រាំង។

លោក ញឺន កួន ឱ្យដឹងថា អាជ្ញាធរមិនគិតតែលើការស្រោចស្រពដំណាំមួយមុខនោះទេ គឺគិតទៅលើទឹកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ដែលនៅតាមទីប្រជុំជន ក្រុង ស្រុកទាំង ៥ គឺមានទឹកស្អាត ដែលយកប្រភពទឹកឆៅពីអាងទឹក បម្រើដល់ការផលិតទឹកស្អាតនៅក្នុងទីប្រជុំជន ខណៈដែលទឹកស្អាតនៅតាមសហគន៍៥ កន្លែងបន្ថែមទៀត ដែលកំពុងតែពង្រីក។

បើតាមលោក ញឺន កួន នៅឧត្តរមានជ័យតែងតែជួបនូវកូនរដូវប្រាំង នៅខែ ៦ និងខែ ៧ ដូច្នេះបានជាអាជ្ញាធរធានទឹកបានបង្កើតអាងទឹកជាច្រើនដើម្បីទប់ស្កាត់នៃកាប្រែប្រួលអាកាសធាតុ ខណៈដែលកម្ពុជាធ្លាប់ជួបការឡើងកម្ដៅ កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។
មកទល់ម៉ោងនេះ នៅឧត្តរមានជ័យ ពុំមានចំណុចណាដែលថាខ្វះខាតទឹកប្រើនោះទេ លើកលែងតែតំបន់កំពូលភ្នំដងរ៉ែក៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


