ព័ត៌មានជាតិ
អាជ្ញាធរថៃ បន្តចាប់បញ្ជូនពលករខ្មែរ ១៣៣ នាក់ ត្រឡប់មកប្រទេសកម្ពុជាវិញ
អាជ្ញាធរថៃ បានបន្តចាប់បញ្ជូនពលករខ្មែរ ១៣៣នាក់ ស្រី ៥១ នាក់ ក្មេង ២៤ នាក់ ក្មេងស្រី ១១ នាក់ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

យោងតាមផេកហ្វេកប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានសរសេរថា នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១២ នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករចំនួន ១៣៣ នាក់ វិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ក្នុងចំណោមប្រជាពលរដ្ឋចំនួន ១៣៣ នាក់ក្នុងនោះមាន(ស្រី ៥១ នាក់)ក្មេង ២៤នាក់ (ក្មេងស្រី ១១ នាក់)។


កម្លាំងសមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ហើយជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ក្នុងនោះមានពលករចំនួន ៤៩ នាក់ (ស្រី ១៥នាក់) ក្មេង ៧ នាក់ (ស្រី ៣នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងពលករ ដែលមានកាតចាក់វ៉ាក់សាំង ចំនួន ៨៤ នាក់ (ស្រី ៣៦ នាក់) ក្មេង ១៧ នាក់ (ស្រី ៨ នាក់) ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ ៥ ឆ្នាំដល់ ១៨ ឆ្នាំ ចំនួន ៧ នាក់ (ស្រី ៣ នាក់) ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ