ព័ត៌មានជាតិ
សម្ដេចតេជោ ប្តេជ្ញាខិតខំសហការជាមួយអាស៊ាន និងជប៉ុន ដើម្បីជួយមីយ៉ាន់ម៉ាឆ្លងផុតការលំបាក
មានប្រសាសន៍ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្ដេច នឹងខិតខំសហការជាមួយដៃគូដទៃទៀត នៅក្នុងអាស៊ាន និងភាគីជប៉ុន ដែលមានបទពិសោធន៍ និងស្គាល់សភាពការណ៍នៅមីយ៉ាន់ម៉ា ដើម្បីរកវិធីសាស្រ្ត ជួយឲ្យមីយ៉ាន់ម៉ាឆ្លងផុតនូវការលំបាក ជាពិសេសកុំឲ្យមានមនុស្សស្លាប់ដោយសារអំពើហិង្សា ហើយត្រូវតែធានាឲ្យបាននូវការផ្ដល់ជំនួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួញពិតប្រាកដ។
សម្ដេចតេជោបានបញ្ជាក់ថា «គោលដៅរបស់យើង ត្រូវតែខិតខំបញ្ចៀសបញ្ហានៅមីយ៉ាន់ម៉ា កុំឲ្យមានអំពើហិង្សាតទៅទៀត ហើយក្នុងករណីដែលមានតម្រូវការ ត្រូវកាត់បន្ថយឲ្យវានៅតិច។ ប្រជាជនមីយ៉ាន់ម៉ា កំពុងតែត្រូវការជំនួយ ទាំងជំនួយសម្រាប់ការពារកូវីដ-១៩ នេះផងដែរ។ មានរឿងសាំញ៉ាំច្រើន ហើយខ្ញុំត្រូវបានទទួល ការលើកទឹកចិត្តពីសំណាក់មិត្តជប៉ុន ក៏ដូចជាដៃគូក្នុងអាស៊ានដទៃទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងបន្តថា សម្តេចទៅមីយ៉ាន់ម៉ា ចង់បានទី១. គឺការបញ្ឈប់អំពើហិង្សា រួមទាំងបទឈប់បាញ់ ដែលនេះឋិតនៅក្នុងចំណុចទីមួយ នៃកុងសង់ស៊ីស ៥ចំណុច។ ទី២. ធ្វើម៉េចឲ្យមានយន្តការ សម្របសម្រួលទាក់ទិនទៅនឹង ការផ្ដល់ជំនួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ទី៣. ជំរុញឲ្យមានការសន្ទនា រវាងបណ្ដាភាគីពាក់ព័ន្ធ ទាំងអស់។
បើតាមសម្ដេចតេជោ ហ៊ុន សែន មានអ្នកខ្លះ ហាក់មានចេតនាចង់ឲ្យទទួលបានផល ពេលសម្ដេចត្រឡប់មកវិញភ្លាមៗ ខណៈពេលដែលមីយ៉ាន់ម៉ាគ្រប់គ្រង ដោយកងទ័ពរយៈពេល ៧០ឆ្នាំទៅហើយ ហើយក៏មានអ្នកខ្លះជេរប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ដែលនិយាយពីការបែងចែកអំណាចរបស់យោធា។ ដូច្នេះពិតជាមានក្រុមជ្រុលនិយមណាមួយ ដែលកំពុងតែលេចឡើង ហើយចង់កម្ចាត់ចោលកម្លាំងយោធាមីយ៉ាន់ម៉ា ទាំងស្រុងតែម្ដង។ សម្តេចថា បើធ្វើបែបនេះ មិនខុសពីយកក្បាលទៅបុកនឹងជញ្ជាំង ដែលមានដែកគោលនោះទេ។
ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា រដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ាឆ្នាំ ២០០៨ បានអនុវត្ត និងប្រែងចែកអំណាចរួចស្រេចទៅហើយ សម្រាប់កងទ័ពគឺ ២៥ ភាគរយ នៃសមាជិកសភា ត្រូវតែងតាំងដោយអគ្គបញ្ជាការកងទ័ព ហើយអគ្គបញ្ជាការកងទ័ព មានសិទ្ធិតែងតាំងអនុប្រធានាធិបតីម្នាក់ តែងតាំងរដ្ឋមន្ត្រីការពារជាតិ តែងតាំងរដ្ឋមន្ត្រីមហាផ្ទៃ និងតែងតាំងរដ្ឋមន្ត្រីព្រំដែន។ ដូច្នេះអំណាចយោធា មានចែងនៅក្នុងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា រួចស្រេចទៅហើយ។ ហេតុអ្វីនាំគ្នាជេរប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទៅវិញ? ដូច្នេះនេះ អាចនឹងមានក្រុមជ្រុលនិយម ហើយក្រុមជ្រុលនិយមនេះ នឹងជាក្រុមដែលពន្យារសង្គ្រាម បង្កើតនូវសង្គ្រាម។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្ដេចមានបទពិសោធន៍ នៅក្នុងការចរចា ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា ដែលសម្ដេចមិនដឹងថា ចរចាប៉ុន្មានលើក ប៉ុន្មានដងនោះទេ។ ពីព្រោះសម្ដេចមិនជឿថា យកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ មានតែដំណោះស្រាយនយោបាយមួយគត់ ហេតុនេះហើយ ទើបសម្រេចខិតខំប្រឹងប្រែង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


