ព័ត៌មានជាតិ
មន្ត្រីកាកបាទក្រហម៖ សុខភាពមាតា និងទារកគឺជាកក្តាសំខាន់មិនអាចធ្វេសប្រហែសបានឡើយ
មន្ត្រីកាកបាទក្រហមកម្ពុជា បានលើកឡើងថា សុខភាពមាតា និងទារកគឺជាកក្តាសំខាន់មិនអាចធ្វេសប្រហែសបានឡើយពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទជំងឺថ្មីអូមីក្រុង។

ថ្លែងក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ ក្រោមប្រធានបទ ៖ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ នៅបរិវេណរដ្ឋបាលសង្កាត់គោករកា ខណ្ឌព្រែកព្នៅនៅថ្ងៃទី២៥កុម្ភៈនេះ លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថាសុខភាពរបស់មាតា និងទារកគឺជាកក្តាសំខាន់ដូចជាការថែទាំសុខភាព ការពិនិត្យផ្ទៃពោះការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ស្ត្រីមានផ្ទៃពោះគឺជារឿងដែលមិនអាចធ្វេស ប្រហែសបាននិងត្រូវយកចិត្តទុកដាក់ជាចម្បង ។

លោកស្រីបានបន្តថា ជាពិសេសនៅអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ សុខភាពរបស់មាតា និងទារកអាចនឹងមានការគំរាមគំហែមបន្ថែមដែលតម្រូវឲ្យយើងទាំងអស់គ្នារួមទាំងរាជរដ្ឋាភិបាលអង្គការសង្គមស៊ីវិលក្រុមហ៊ុនឯកជនមន្ត្រីសុខាភិបាល និងក្រុមគ្រួសារត្រូវចូលរួមផ្តល់ការគាំទ្រដើម្បីពង្រឹងនូវការផ្តល់ជាភាពងាយស្រួល និងការយកចិត្តទុកលើសុខាភាពមាតា និងទារកដូចជាការពិនិត្យនិងផ្តល់ប្រឹក្សា ការចូលរួមអនុវត្តវិធានការបង្ការនានា និងការគាំទ្រក្នុងរូបភាពផ្សេងៗទៀត។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ក្នុង នាមជាក្រុមហ៊ុនឯកជនយើងពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានសហការជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងនិងបានជួបជាមួយបងប្អូនជាស្ត្រីមានផ្ទៃពោះនិងមាតាទើបសម្រាលកូន ដែលអញ្ជើញមកពីបណ្តាភូមិ សហគមន៍ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកស្រីបានបន្តថា «នៅក្នុងស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទឹកពិសាវីតាល់ បានយល់ឃើញច្បាស់ពីភាពលំបាក និងហានិភ័យមួយចំនួនដែលអាចកើតឡើងទៅដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន។ ដូច្នេះ នៅថ្ងៃនេះដើម្បីចូលរួមសម្រួលទៅដល់ស្ថានការណ៍លំបាកក្រុមហ៊ុនទឹកពិសាវីតាល់បានសហការជាមួយកាកបាទក្រហមកម្ពុជា ដោយនាំយកនូវគ្រឿង ឧបភោគបរិភោគមួយចំនួនរួមជាមួយសម្ភារសម្រាប់ទារក ទារិកានិងថវិការមួយចំនួនជូនដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូននៅទីនេះ។ នាងខ្ញុំសង្ឃឹមថា អំណោយនៅថ្ងៃនេះ នឹងអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនមួយចំនួន។»

សូមបញ្ជាក់ថា ស្ត្រីជាមាតាចំនួន ៤០នាក់ដែលចូលរួមផ្ទាល់ទទួលបានអំណោយ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម,មីជាតិ ១កេស, ទឹកពិសាវីតាល់ ១កេស, ឃីត ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។ ដោយឡែក ស្ត្រីជាមាតាចំនួន ៣០នាក់ផ្សេងទៀតដែលពុំបានអញ្ជើញផ្ទាល់ទទួលបាន ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម,មីជាតិ ១កេស និងទឹកពិសាវីតាល់ ១កេស៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


