ព័ត៌មានជាតិ
ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត
ភ្នំពេញ ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលមានទីតាំងស្ថិតនៅអគារលេខ ៣៣ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សិទ្ធិសីទនេះធ្វើឡើងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងមានការចូលរួមពីសំណាក់អ្នកសារពត៌មានតាមប្រព័ន្ធអនឡាញផងដែរ។

លោក Chas Geschke នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានគោលបំណងចង់រួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជា ជាពិសេសគឺកីឡាបាល់ទាត់អោយកាន់តែរីកចម្រើន ហើយដោយមើលឃើញថាក្លិបបាល់ទាត់ សៀមរាប យូណាយធីតជាក្លិបបាល់ទាត់មួយដែលមានទស្សនៈវិស័យវែងឆ្ងាយ ការគ្រប់គ្រងល្អ និងមានកីឡាករពោរពេញដោយគុណភាព និងមានសក្កនុពល ទើបក្រុមហ៊ុនសម្រេចចិត្តចុះហត្ថលេខាក្នុងនាមជាដៃគួរសហការរយៈពេល ២ឆ្នាំតែម្តង ដើម្បីជាជំនួយគាំទ្រ ដល់ទស្សនៈវែងឆ្ងាយរបស់ក្លិបកីឡាខេត្តសៀមរាប។

លោក ប៊ួយ ដារី តំណាងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីតបានមានប្រសាសន៏ថា : ការសម្រេចចិត្តចាប់ដៃគូសហការ និងជួយផ្សព្វផ្សាយជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដោយកត្តាចម្បងក្រុមហ៊ុននេះជាបាន បង្កើតឡើង និងកសាងឡើងដោយស្នាដៃកូនខ្មែរ និងមានទីតាំងផលិតនៅប្រទេសកម្ពុជាយើងផ្ទាល់។ វាជាការរួមចំណែកយ៉ាងសកម្ម មួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដោយឡែកថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបាល់ទាត់ សៀមរាប យូណាយធីត ផ្ទាល់ក៏ធ្លាប់ បានធ្វើដំណើរទស្សនកិច្ចនៅរោងចក្រផលិតផ្ទាល់ផងដែរ ដោយបានទទួលស្គាល់នូវ សង្វាក់ផលិតកម្មរបស់ ហនុមាន ប្រកបដោយស្តង់ដារ និងផ្តោតលើគុណភាពចំពោះមុខដល់អ្នកទទួលទាន។

បញ្ជាក់ផងដែរថាក្លិបបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap United Football Club) ជាក្លិបបាល់ទាត់អាជីពមួយ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងខេត្តសៀមរាប ដែលបានចាប់បដិសន្ធិជាផ្លូវការនៅក្នុង ខែ មករា ឆ្នាំ ២០១៩ ដោយមានលោក លី សេងហួរ ជាស្ថាបនិករបស់ក្លិប និងបានប្រសិទ្ធនាមឈ្មោះកីឡដ្ឋានថា « អេស អរ យូ » (SRU )។ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត មានស្នាក់ការកណ្ដាលនៅផ្លូវ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ក្រវ៉ាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ កីឡដ្ឋាន អេស អរ យូ បានសាងសង់លើផ្ទែដៃសរុប ២៧.០០០ ម៉ែត្រការ៉េ និងមានទីលាន បាល់ទាត់ ពីរប្រភេទគឺ ទីលានស្មៅធម្មជាតិ (ទំហំ ៦៨ម * ១០៤ម) ដែលអាចផ្ទុក អ្នកទស្សនាបាន ជិត ៥០០០នាក់ និង ទីលានបាល់ទាត់ស្មៅសប្បនិមិត្ត (ទំហំ ៤០ម * ៦៤ម)។ ទាំងអស់នេះ សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរ នៃសម័យថ្មី ដែលកីឡាបាល់ទាត់ កម្ពុជានឹងកាន់តែរីកចម្រើន និង ឈានទៅកាន់ ឆាកអន្តជាតិ។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រវិស័យបាល់ទាត់ ទាំងអស់ បានទន្ទឹងរង់ចាំនូវ ការផ្លាស់ប្ដូរ ឈ្មោះថ្មីទៅជា កីឡដ្ឋាន « ហនុមាន » (Hanuman Stadium ) ផងដែរ៕






-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


