ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រធនធានអប់រំកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រធនធានអប់រំកម្ពុជា (OER Cambodia) គឺhttps://oer.moeys.gov.kh ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះតទៅ សម្រាប់គាំទ្រដល់ការបង្រៀន និងរៀនស្របទៅតាមបរិបទនៃការអប់រំតាមបែបឌីជីថល និងបដិវត្តឧស្សាហកម្ម៤.០ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសិក្ដិសិទ្ធភាព។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡាចុះផ្សាយនៅថ្ងៃទី០១ មីនានេះ បានឱ្យដឹងថា គេហទំព័រធនធានអប់រំកម្ពុជា បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់ មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន និងរៀនតាមរយៈការអប់រំតាមបែបគន្លងថ្មី ក្នុងការចាប់យក និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេស ការលើកកម្ពស់គុណវុឌ្ឍគ្រួបង្រៀន ក្នុងការធ្វើបដិវត្តកម្មឌីជីថលក្នុងប្រព័ន្ធអប់រំ ស្របពេលដែលស្ថានភាពនៃការរីកលវាលនៃជំងឺកូវីដ-១៩ នៅតែបន្ត។
លើសពីនេះ គេហទំព័រនេះ ក៏ផ្តល់ភាពងាយស្រួលដល់លោកគ្រូអ្នកគ្រូ សិស្ស និស្សិត អ្នកស្រាវជ្រាវ ក៏ដូចជាសាធារណជនទូទៅ ក្នុងការស្វែងរក ឯកសារឌីជីថលតាមកម្រិតថ្នាក់ ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សាតាមប្រភេទក្រុមមុខវិជ្ជា និងអាចស្វែងរក តាមប្រភេទឯកសារដូចជា ពហុមេឌៀអន្តរកម្ម បទបង្ហាញ វីដអូ និងសំឡេង ឯកសារបង្រៀននិងសៀវភៅណែនាំ កិច្ចតែងការ រូបភាពផ្ទាំងធំ និងរូបភាពគំនូរជីវចលអប់រំ ល្បែងសិក្សា និងឯកសារស្រាវជ្រាវនានា។

ក្រសួងអប់រំ បានលើកទឹកចិត្តដលបុគ្គលិកអប់រំ និងអ្នកសិក្សាស្រាវជ្រាវ ដែលបំណងចែករំលែក ស្នាដៃស្រាវជ្រារបស់ខ្លួន ឯកសារបង្រៀន កិច្ចតែងការព្រមទាំងឯកសារអប់រំផ្សេងៗទៀត តាមរយៈការដាក់ស្នើឯកសារទាំងអស់សម្រាប់ផ្តល់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។ ក្រសួងអប់រំ មានក្រុមការងារត្រួតពិនិត្យខ្លឹមសារមាតិកាទាំងអស់នោះ និងផ្សព្វផ្សាយជាសាធារណៈទៅក្នុងគេហទំព័រ។ រាល់ខ្លឹមសារលើគេហទំព័រ ស្ថិតក្រោមអាជ្ញាប័ណ្ណដែលអនុញ្ញាតឱ្យចម្លង និងចែកចាយបន្តលើកលែងតែសម្ភារដែលស្ថិតក្រោមបញ្ជី “រក្សាសិទ្ធិ”។
ក្រសួងអប់រំ បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្ស-និស្សិត និងសាធារណជនទាំងអស់ ចូលរួមប្រើប្រាស់គេហទំព័រធនធានអប់រំកម្ពុជា OER Cambodia ឱ្យបានទូលំទូលាយ និងចែករំលែកព័ត៌មានបន្តតាមការគួរ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


