ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ស្ថានភាពសុខភាព ក្រោយឆ្លងជំងឺកូវីដ១៩
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកមិនបានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ ៣ នៅព្រឹក ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ដោយសារលោកធ្លាប់ឆ្លងកូវីដ១៩។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមផេកផ្លូវការលោកលើកឡើងថា “គោរពជម្រាបសួរពុកម៉ែមាមីងបងប្អូនពីចម្ងាយ ខ្ញុំបាទមិនបានចូលរួមនៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២នេះ ដោយមូលហេតុខ្ញុំធ្លាប់មានកូវីដ១៩”។

លោក វ៉ី សំណាង បញ្ជាក់ថា នៅរយៈពេល ៥ ថ្ងៃជាប់ៗគ្នានេះ តាមរយៈការតេស្តរហ័ស គឺមិនមានមេរោគទៀតទេ។ ប៉ុន្តែដើម្បីបញ្ចៀសបានការឆ្លងទៅថ្នាក់ដឹកនាំរបស់យើងជាយថាហេតុលោកបាទនៅចាត់ចែងការងារពីចម្ងាយ ក្បែរកន្លែងប្រារព្ធពិធី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២ នេះថា អភិបាលខេត្តកំពង់ស្ពឹ វិជ្ជមានកូវីដ១៩ និងអំពាវនាវឱ្យពលរដ្ឋបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ១៩ តាមរយៈវិធានការ ៣កុំ និង ៣ការពារ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់តាមកាលកំណត់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ