ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូនគរបាលជាតិ នៃប្រទេសសមាជិកអាស៊ាន និងបានថ្លែងអំណរគុណ ចំពោះប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួម សន្និសីទអាស៊ានណាប៉ូលលើកទី ៤០ នៅរាជធានីភ្នំពេញនាពេលនេះ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាត នៅទូទាំងពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាក៏ជាប្រទេសមួយ ដែលរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ផងដែរ។ ប៉ុន្តែដោយសារតែការចាក់ស្រោច នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋ មិនថាតែពលរដ្ឋកម្ពុជាខ្លួនឯងទេ គឺទៅដល់ប្រជាពលរដ្ឋជនបរទេស ដែលរស់នៅកម្ពុជាផងដែរ ដែលធ្វើឲ្យកម្ពុជា អាចបើកដំណើរការប្រទេសជាតិឡើងវិញ កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។
ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិ នៃសមាជិកអាស៊ាន ដែលអាចទប់ស្កាត់នូវអំពើភេរវកម្ម ទាន់ពេលវេលា។ ក្នុងន័យនេះ សម្តេចតេជោ បានលើកចិត្តឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសទប់ស្កាត់ ឲ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ប្រែក្លាយអាស៊ានដោយគ្មានអំពើភេរវកម្ម។
សម្ដេចតេជោ ក៏បានលើកទឹកចិត្តផងដែរឲ្យនគរបាលជាតិ នៃសមាជិកអាស៊ានទាំងអស់ ចែករំលែកនូវបទពិសោធន៍ព័ត៌មាន និងចង់ឲ្យនគរបាលជាតិ នៃសមាជិកអាស៊ាន ក្លាយជាឯកអគ្គរដ្ឋទូត ដើម្បីពង្រីក ពង្រឹងទំនាក់ទំនង រវាងប្រទេសផង និងពង្រឹងពាណិជ្ជកម្ម រវាងប្រទេសអាស៊ាន និងក្នុងតំបន់ផង ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះលោកប្រធានគណៈប្រតិភូ អាស៊ានណាប៉ូលទាំងអស់ ហើយក៏បានផ្ដល់នូវក្តីសង្ឃឹមថា ប្រតិភូទាំងអស់នឹងចូលរួមធ្វើឲ្យសន្និសីទនេះ ទទួលបាននូវភាពជោគជ័យ។
ជាការឆ្លើយតប ប្រតិភូនគរបាលជាតិ នៃសមាជិកអាស៊ាន បានគោរពប្ដេជ្ញាជូន ចំពោះសម្ដេចតេជោ ថា នឹងអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ប្រែក្លាយតំបន់អាស៊ាន ឲ្យក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយសុខដុមនីយកម្ម ស្ថេរភាព និងសន្តិភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


