Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ ការសិក្សានិងការចេះប្រើភាសាអង់គ្លេសស្ទាត់ជំនាញមានសារៈសំខាន់ក្នុងការអភិវឌ្ឍគុណភាពឧត្តមភាពនៅកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានអះអាងថា ការសិក្សានិងការចេះប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍគុណភាពឧត្តមភាពក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រេចនៅគោលដៅសិក្សារយៈពេលយូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ហៅកាត់ថា សាលាអេស៊ីអ៊ីកាលពីថ្ងៃទី០២ ខែមីនា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍បន្តថាភាសា​អង់គ្លេសពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សក្នុងការទទួលបានចំណេះដឹងដែលជាមធ្យោបាយក្នុងការទំនាក់ទំនងនិងជាស្ពានក្នុងការបន្តការសិក្សាមុខវិជ្ជាដទៃទៀត។

លោករដ្ឋមន្ត្រីបានបន្តទៀតថា « ការសិក្សានិងការចេះប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍គុណភាពឧត្តមភាពក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រេចនៅគោលដៅសិក្សារយៈពេលយូរអង្វែង» ដោយប្រទេស​កម្ពុជាមានតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)សម្រាប់ឆ្នាំនេះ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «ភាសាអង់គ្លេស គឺជាភាសាប្រើប្រាស់ជាផ្លូវការសម្រាប់សមាគមអាស៊ាន ដូច្នេះហើយការប្រើប្រាស់ភាសានេះបានល្អ
មាន​សារៈសំខាន់ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន និងទំនាក់ទំនងផ្លូវការនានា។ ខ្ញុំសូមសម្តែងការកោតសសើរទៅលើសាលាអេស៊ីអ៊ីដែលបានចូលរួមផ្តល់ចំណេះដឹងផ្នែកភាសារអង់គ្លេសនេះដល់ប្រជាជនកម្ពុជា ជាង ៣ ទស្សវត្សន៍មកនេះ។»

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានលើកឡើងថា កំឡុងពេល៣០ឆ្នាំមកនេះ សាលាអេស៊ីអ៊ី រក្សាបានយ៉ាងខ្ជាប់ខ្ជួនលើគុណភាពនៃការអប់រំ និងលើសពីអ្វីដែលបានរំពឹងទុកក្នុងកម្រិតស្តង់ដារអន្តរជាតិ ដោយសារការធានាបានថា សិស្សានុសិស្សអាចទទួលបានការបង្រៀនពីគ្រូដែលមានសមត្ថភាពខ្ពស់ព្រមទាំងធនធាន និងបច្ចេកវិទ្យាលំដាប់ពិភពលោក ដូចដែលបានផ្តល់ជូននៅសាលាអេស៊ីអ៊ី ទីតាំងទួលគោកនេះផ្ទាល់។

លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលីបានបន្តថាសាលាអេស៊ីអ៊ី នៅតែមានភាពឈានមុខគេផ្នែកច្នៃប្រឌិតថ្មីសម្រាប់វិស័យអប់រំ
ពិសេសក្នុងដំណាក់កាលនៃការចាប់ផ្តើមនៃជំងឺកូវីដ១៩ និងជាគ្រឹះស្ថានអប់រំដ៏សំខាន់ដំបូងគេនៅប្រទេសកម្ពុជាដែលបានបង្កើតប្រព័ន្ធគ្រប់គ្រងការសិក្សាដែលអនុញ្ញាតអោយសិស្សបន្តការសិក្សាបានយ៉ាងពេញលេញតាមប្រព័ន្ធ
អនឡាញ។

ឯកអគ្គរដ្ឋទូតអូស្ដ្រាលីបានបន្តទៀតថា« ការបង្កើតថ្មីនេះបានអនុញ្ញាតអោយសាលា អេស៊ីអ៊ី គ្រប់គ្រងបាននូវហានិភ័យនានានិងពិសេសហានិភ័យដែលកើតឡើងដោយសារតែវត្តមានរបស់វិរុសបន្លែងថ្មីOmicronដោយចាប់យកការបង្រៀនបែបលាយបញ្ចូលគ្នារវាងការសិក្សានៅថ្នាក់រៀន និងការសិក្សាតាមប្រព័ន្ធអនឡាញ។» កត់សម្គាល់ទៅលើកេរ្តិ៍ឈ្មោះរបស់សាលាអេស៊ីអ៊ីនៅទូទាំងពិភពលោក លោកឯកអគ្គរាជទូតបានបន្តថា «ឆ្នាំមុនសាលា អេស៊ីអ៊ីបានឈ្នះពានរង្វាន់ជា
“អ្នកអប់រំភាសាល្អបំផុតប្រចាំឆ្នាំ” ក្នុងកម្មវិធីពាន់រង្វាន់ PIE Award នៅឯទីក្រុងឡុងន៍ ប្រទេសអង់គ្លេសហើយពាន​រង្វាន់​នេះត្រូវជ្រើសរើសដោយគណៈកម្មការអន្តរជាតិ ៤៣រូបដែលមកពីសាកលវិទ្យាល័យ ស្ថាប័ន និងបុគ្គលជំនាញ ពី ២៥ប្រទេសជុំវិញពិភពលោក។ ខ្ញុំពិតជាមានភាពសោមន្សរីករាយយ៉ាងក្រៃលែងដែលសាលាអេស៊ីអ៊ីបានទទួលការទទួ
លស្គាល់ជាអន្តរជាតិថាជាគ្រឹះស្ថានអប់រំដ៏មានឧត្តមភាព។»

លោកឯកអគ្គរាជទូតបានបន្ថែមថាសាលាអេស៊ីអ៊ី គួរតែទទួលបានការកោតសសើរចំពោះទំនួលខុសត្រូវសាជីវកម្មទៅលើសង្គមរបស់ស្ថាប័ននេះ តាមរយៈក្រុមការងារសង្គម និងតាមរយៈឯកអគ្គរាជទូតសុច្ចនៈ សិស្សនិងអតីតសិស្សដែលតែង​តែចូលរួមយ៉ាងសកម្មទៅលើសកម្មភាពសង្គមដូចជាផ្នែកអប់រំ បរិស្ថានភាពក្រីក្រ និងក្នុងគ្រាអាសន្នរបស់ជាតិជាដើម។ក្នុងកំឡុងពេលមានជំងឺរាតត្បាតសាលាអេស៊ីអ៊ីបានផ្តល់ជាកញ្ចប់អាហារសម្រន់ដល់ក្រុមការងារជួរមុខ និងបានផ្តល់ទីតាំងរបស់សាលាធ្វើជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ដែលទាំងនេះគឺជាសកម្មភាពដែលគួរអោយ​កោតសសើរ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃ សាលាអេស៊ីអ៊ី និង ស្ថាប័ន IDP Educationបានមានប្រសាសន៍ថា “ឆ្នាំ ២០២២ គឺជាខួបគម្រប់ ៣០ឆ្នាំ​នៃប្រតិបត្តិការ និងការចូលរួមចំណែកដល់វិស័យអប់រំរបស់យើង នៅប្រទេសកម្ពុជា
តាមរយៈការបណ្តុះបណ្តាលភាសាអង់គ្លេសការធ្វើតេស្តវាស់សមត្ថភាពភាសាអង់គ្លេស IELTS និងការជួយរៀបចំឯក​សារបញ្ជូនសិស្សទៅសិក្សានៅក្រៅប្រទេស។

លោកបានបន្តថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំក្រុមការងារ ដែលខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាអប់រំស្តង់ដារពិភពលោកដល់សិស្សានុសិស្សរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ពួកយើងក៏បានធ្វើការយ៉ាងសកម្មទៅលើការចែករំលែកនៃការអនុវត្តល្អបំផុតនៅក្នុងវិស័យបង្ហាត់បង្រៀនភាសាអង់គ្លេសសតាមរយៈវេទិកាអភិវឌ្ឍន៍វិជ្ជាជីវៈអន្តរជាតិផ្សេងៗ រួមទាំង កម្មវិធីសន្និបាត CamTESOL ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំផងដែរ។»

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ សាលា អេស៊ីអ៊ី បណ្ដុះបណ្ដាលសិស្សជាង ២០ ០០០នាក់រៀងរាល់វគ្គសិក្សានៅគ្រប់សាខានៅភ្នំពេញ ខេត្តសៀមរាប និងតាមប្រព័ន្ធអនឡាញផងដែរ។ សិស្សានុសិស្សប្រមាណ ៧០០ ០០០ នាក់ចម្រុះ​ដោយ ៣៨ ជាតិសាសន៍ បានទទួលការបណ្តុះបណ្តាលពី សាលា អេស៊ីអ៊ីក្នុងរយៈពេល ៣០ឆ្នាំមកនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម