Connect with us

ព័ត៌មានជាតិ

ទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ញើសាររំលែកទុក្ខក្រុមគ្រួសារសព លោក ឯក ថា

បានផុស

នៅ

ទីស្ដីការគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២នេះ បានចេញសារលិខិតរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសពរបស់លោក ឯក ថា អនុប្រធានប្រចាំការ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក ថា បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។ ពិធីបុណ្យសព ធ្វើឡើងនៅឯស្រុកកំណើត ស្ថិតនៅភូមិភ្នំដិន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

លោក ឯក ថា ធ្លាប់បម្រើការងារឱ្យកាសែត The Cambodia Daily និងទីភ្នាក់ងារព័ត៌មាន Reuters មុននឹងក្លាយជាអ្នកនាំពាក្យ និងជាអនុប្រធានប្រចាំការ នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោកក៏ជាអ្នកនិពន្ធមួយរូបផងដែរ ដែលមានស្នាដៃមួយចំនួនដូចជា ប្រយុទ្ធសត្រូវ ប្រទះស្នេហ៍ មេរៀនពីមុន និងឥឡូវនេះ ស្នេហ៍វែងអន្លាយ ជីវិតខ្លី និងកម្ពុជាៈ អនុស្សាវរីយ៍រឿងរ៉ាវនយោបាយ សង្គ្រាម & ស្នេហា។

កាលពីកុមារភាព លោកបានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម នាអំឡុងសង្គ្រាមស៊ីវិល ដោយមិនមានវត្តមាននៅក្នុងប្រទេសក្នុងសម័យខ្មែរក្រហមនោះឡើយ។

លោកមានសញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិក្នុងវិស័យការទូត។ លោកធ្លាប់បម្រើការឲ្យអ៊ុនតាក់នៅឆ្នាំ១៩៩៣ ក្នុងតួនាទីជាអ្នកបកប្រែប្រចាំការិយាល័យរៀបចំការបោះឆ្នោតនៅពោធិ៍សាត់។ ពីឆ្នាំ១៩៩៤-៩៧ លោកជាអ្នកសារព័ត៌មាន The Cambodia Daily ហើយបន្តអ្នករាយការណ៍ព័ត៌មានរយៈពេលជាង១៣ឆ្នាំ (១៩៩៧-២០០៩) ឲ្យទីភ្នាក់ងារ Reuters៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម