ព័ត៌មានជាតិ
សម្ដេចតេជោ មិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅអ៊ុយក្រែនដាច់ខាត ទោះបីមានការស្នើសុំក៏ដោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា ទៅធ្វើទាហាននៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ដូចបណ្ដាប្រទេសមួយចំនួន នោះទេ ទោះបីមានការស្នើសុំក៏ដោយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំឲ្យឈានហួសរហូតទៅដល់ស្ម័គ្រចិត្តធ្វើទាហាន ទៅជួយប្រទេសអ៊ុយក្រែន ដូចប្រទេសមួយចំនួនឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំមិនផ្ដល់ឱកាសឲ្យទៅទេ ព្រោះទៅហ្នឹងទៅ ទីមួយអត់មានអីដឹកទេ ហើយទីពីរ កុំយកសាំងទៅចាក់លើភ្លើង ភ្លើងវាកំពុងតែឆេះ ហើយបើឆេះហើយនាំពន្លត់ អំពាវនាវឲ្យពន្លត់ភ្លើងទៅ កុំបញ្ឆេះ តាមរបៀបថា ពលរដ្ឋកម្ពុជាមួយចំនួន សុំធ្វើទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅអ៊ុយក្រែន អានេះគ្រាន់តែលើកទឹកចិត្តចោលទេ អ៊ុយក្រែនមិនចូលទ័ពគេទេ កុំឆ្ងល់ពេក»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្ដេចមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា ទៅស្លាប់នៅលើទឹកដីអ៊ុយក្រែននោះទេ ហើយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏បានហាមឃាត់មិនឲ្យយកកម្លាំង ចេញទៅក្រៅប្រទេស និងមិនអនុញ្ញាតយកកម្លាំងពីខាងក្រៅ ចូលមកក្នុងប្រទេសនោះឡើយ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


