Connect with us

ព័ត៌មានជាតិ

កសិករដាំស្វាយចន្ទីត្អូញត្អែពីតម្លៃលក់ចេញដែលឈ្មួញទម្លាក់ថ្លៃ ខណៈទើបប្រមូលផលតំបូង

បានផុស

នៅ

កសិករដាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង ថា ការប្រមូលទិញគ្រាប់ស្វាយចន្ទីឆ្នាំនេះការដាំដុះដំណាំឧស្សហកម្មមួយនេះ ទទួលបានទិន្នផលច្រើន តែទីផ្សារប្រមូលទិញត្រូវឈ្មួញទម្លាក់ថ្លៃចាប់ពីដើមឆ្នាំ ធ្វើឱ្យកសិករមួយចំនួនខាតបង់ ចំណាយទៅលើការបាញ់ថ្នាំដាក់ជីនិងការថែទាំ។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ អុល កសិកររស់នៅឃុំអូឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កសិករនៅក្នុងភូមិឃុំនេះ សុទ្ធសឹងតែជាឬកសិករដាំដំណាំឧស្សាហកម្មមិនអាចទទួលបានផលទៅតាមការចង់បាននោះឡើយ ពេលដាំបានហើយពិបាករកទីផ្សារនាំចេញ ដូចជាស្វាយចន្ទី-ស្វាយកែវល្មៀត និងដំឡូងមីជាដើម។     

លោកថា ឆ្នាំនេះស្វាយចន្ទីបានផលស្រួលលក់ តែកសិករមិនទាន់ប្រមូលផលបានពេញលេញផង អ្នកប្រមូលទិញបានទំម្លាក់ថ្លៃពីដើមរដូវទៅហើយ ព្រោះនៅក្នុងខែកុម្ភៈមួយគីឡូក្រាមគ្រាប់សើមមានតម្លៃ៥៦០០រៀល បច្ចុប្បន្នមានតម្លៃតែ៥.១០០/-ទៅ៥.២០០រៀល ចំពោះគ្រាប់ធំ។ ចំណែកគ្រាប់តូចវិញមានតម្លៃតែ៤.៣០០ឬ៤.២០០រៀលតែប៉ុណ្ណោះ។         

លោក កែវ ណារិទ្ធ ប្រធានសភាពពាណិជ្ជកម្មប្រចាំមណ្ឌលក្រចេះ ស្ទឹងត្រែង រតនគីរី បានបញ្ជាក់ថា ផលចន្ទីនេះដោយសារតែឈ្មួញទិញមិនមានការក្រកួតប្រជែងគ្នាទេ ដោយសារតែការនាំចេញនៅឆ្នាំនេះមានភាពលំបាក។ មួយវិញទៀតប្រទេសជិតខាងកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩យ៉ាងខ្លាំងខ្លាផង ដូចជាប្រទេសវៀតណាមជាដើមដែលជាទីផ្សារធំត្រូវនាំចេញ។       

លោកបន្តថា ដំណោះស្រាយបញ្ហានេះចូលកសិករយើងសម្រេចចិត្តឱ្យបានច្បាស់លាស់ចំពោះភោគផលដែលប្រមូលបាន ត្រូវរៀបចំថែរក្សាហាលស្តុកទុកដាក់ឱ្យបានត្រឹមត្រូវ រង់ចាំតម្លៃទីផ្សារបានថ្លៃនៅពេលណាមួយសមស្របទើបយើងបញ្ចេញលក់ជាការល្អ។             

សូមបញ្ជាក់ថា ដាំដំណាំស្វាយចន្ទីគិតមកដល់ពេលនេះកសិករខ្លះទើបប្រមូលផលបានតិចតួចហើយខ្លះទៀតមិនទាន់បានប្រមូលផលនៅឡើយទេ រីឯតម្លៃទីផ្សារមិនពិតប្រាកដ គឺតាមតែមាត់ឈ្មួញថាតែប៉ុណ្ណោះ ឯអ្នកខាតបង់គឺកសិករ អ្នកផលិតនេះឯង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម