Connect with us

ព័ត៌មានជាតិ

លោកស្រី យក់ សម្បត្តិ៖ការធ្វើតេស្តលើកទី៣នេះក្រសួងបាន​យកសំណាកបានជាង៨០០០​សំណាកនៅទីតាំងចំនួន​១៨​កន្លែង

បានផុស

នៅ

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍តាមតេឡេក្រាមថាការធ្វើតេស្តលើកទី៣ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ ធ្នូនេះ ក្រសួងបានយកសំណាកនៅទីតាំង​ទាំ១៨កន្លែងនៅទូទាំងប្រទេសបានចំនួន៨១៣៣សំណាក។

លោកស្រីបានបន្តថាការធ្វើតេស្តលើកទី៣នេះក្រសួងបានចាប់ផ្តើមនៅព្រឹកម៉ោង៧ព្រឹក រហូតដល់ម៉ោង៥និង៣០នាទីល្ងាចនេះនៅតាមទីតាំងចំនួន១៨កន្លែងនៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញមាន១០ទីតាំងនិងខេត្តចំនួន៨។

 លោកស្រីបានបន្តទៀតថា ទីតាំងចំនួន១០កន្លែងនីភ្នំពេញរួមមាន១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង ៣៖ រដ្ឋសភា ៤៖ ក្រសួងមហាផ្ទៃ៥. ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង ៧៖ពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល៨.សណ្ឋាគារសុខា ៩.មន្ទីពេទ្យខ្មែរសូវៀតនិង១០មណ្ឌសុខភាពចាក់អង្រែ។

ចំណែកនៅខេត្តមាន៨កន្លែងរួមមានខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ កណ្តាលនិងឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលដឹងខ្លួនថាមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២​៨វិច្ឆិកាដែលមិនបានមកធ្វើតេស្តនៅថ្ងៃទី១២ធ្នូនេះសូមទៅធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ មន្ទីរពេទ្យខ្មែរសូវៀតនិងមណ្ឌលសុខភាពចាក់អង្រែសម្រាប់រាជធានីភ្នំពេញនិងនៅតាមខេត្តមានចំនួន៨ខេត្ត។

លោកស្រីបានបញ្ជាក់ថាការធ្វើតេស្តលើកទី៣ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ធ្នូនេះគឺប្រព្រឹត្តិទៅដោយរលូនមិនមានបញ្ហាអ្វីទេនិងមានរបៀបរៀបរយដោយមិនមានការប្រជ្រៀតគ្នាដូចមុនឡើយដោយសារក្រសួងបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុតដូចជាការវាស់កម្តៅ បាញ់អាកុលមុននឹងអនុញ្ញាតឲ្យចូល រក្សាគម្លាត មានការតម្រង់ជួរនិងចែកលេខរៀងដោយមានការចូលរួមជួយសម្របសម្រួលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនិងកម្លាំងក្រសួងសួងមហាផ្ទៃពិសេសអ្នកទៅធ្វើតេស្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ។

គួរបញ្ចាក់ថាការធ្វើតេស្តលើកទី៣ពាក់ព័ន្ធនឹងអ្នកជាប់ព្រឹត្តិ ការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ធ្នូនេះក្រសួងសុខាភិបាលបានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩។ គិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិការហូតដល់ ថ្ងៃទី១១ខែធ្នូនេះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន៤០នាក់ក្នុងស្រី១៩នាក់មានតេស្តវិជ្ជមានវីរុសកូវីដ១៩។

ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម