ព័ត៌មានជាតិ
ក្រុមបច្ចេកទេស បន្តអនុវត្តភារកិច្ចរៀបចំ ផែនការអង្កេតរហ័សជនអនាថាលើកទី២ ក្រោយជំងឺកូវីដ-១៩ ថយចុះ
មន្ត្រីជំនាញរបស់នាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ក្រុមការងារបច្ចេកទេស បានបន្តអនុវត្តភារកិច្ចរៀបចំផែនការ អង្កេតរហ័សជនអាណាថាលើកទី២ ក្រោយពេលមានភាពប្រសើរនៃជំងឺ កូវីដ-១៩។

នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារបច្ចេកទេសអង្កេតរហ័សជនអនាថាលើកទី ១ ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអង្កេតលើកទី១ និងការ រៀបចំផែនការអង្កេតលើកទី២ ក្រោយពេលភាព ប្រសើរនៃជំងឺកូវីដ-១៩ តាម zoomថ្មីៗនេះ នៃនាយកដ្ឋានសុខុមាលភាពសង្គម។


លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបានថ្លែងថា ក្រៅពីកិច្ចការអង្កេតរហ័សជនអាណាថា លើកទី១និងទិសដៅផែនកសរលើកទី២នោះខាងក្រសួងក៏បានប្រកាសថា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០តទៅ បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ អញ្ជើញមកពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវ នៅតាមមូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងសកម្មភាពជុំទី៣ លើកទី២ គិតចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០តទៅ។ ដោយឡែកគ្រួសារ ដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើ សូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


