ព័ត៌មានជាតិ
នាយកគណៈកម្មការទន្លេមេគង្គ តាមដានបញ្ហាប្រឈម និងការគំរាមកំហែងលើជីវិតប្រជាជនតាមដងទន្លេមេគង្គ
នាយកប្រតិបត្តិថ្មីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(ហៅកាត់ថា MRC)បានជួបជាមួយនឹងប្រទេសជាសមាជិកស្តាប់ដោយផ្ទាល់ពីអាទិភាពរបស់បណ្តាប្រទេសទាំងនេះ ជាពិសេសសំដៅកាត់បន្ថយការគំរាមកំហែងកំពុងកើនឡើងលើជីវិតនិងជីវភាពរបស់ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ ដើម្បីការពារផ្លូវទឹកធំជាងគេបង្អស់ក្នុងតំបន់ អាស៊ីអាគ្នេយ៍ឲ្យបានកាន់តែប្រសើរ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែមីនា២០២២ នេះ។

បណ្ឌិត អានុល័ក ខិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានធ្វើទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជានិងវៀតណាម ក្នុងខែមីនានេះដើម្បីពិភាក្សាជាមួយនឹងមន្ត្រីជាន់ខ្ពស់នានាពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ។ លើសពីគោលបំណងក្នុងការធ្វើឲ្យភាពជាដៃគូថ្នាក់តំបន់និងអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ អាទិភាពចំបងបំផុត មួយគឺការពង្រីកនូវកិច្ចខិតខំប្រឹងប្រែងតាមដាននិងវាស់ស្ទង់ពីរបៀបនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងការប្រែប្រួលអាកាសធាតុ រួមទាំងទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែច្រើនជះឥទ្ធិពលលើប្រជាជនរាប់លានអ្នករស់នៅតាមអាងទន្លេមេគង្គក្រោម។

បណ្ឌិត អានុល័ក បានលើកឡើងថា៖“កិច្ចពិភាក្សាដោយបើកទូលាយនេះនឹងជួយខ្ញុំឲ្យអនុវត្តកម្មវិធីកិច្ចការកាន់តែមានឥទ្ធិពលបន្ថែមទៀតសម្រាប់អាងទន្លេដែលអនុលោមយ៉ាងជិតស្និទ្ធទៅនឹងអាទិភាពថ្នាក់ជាតិនិងតំបន់។យើងត្រូវតែមានគំនិតបែបនវានុវត្តន៍ព្រោះថា MRC បានក្លាយជាស្ថាប័នថ្នាក់តំបន់ដ៏រឹងមាំមួយបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ និងចំណេះដឹងទំនើបដែលអាចផ្តល់សេវាកម្មទាន់ពេលវេលាដល់ប្រទេសនានានិងប្រជាពលរដ្ឋរបស់ខ្លួន”។
លោកបន្តថា៖“បេសកកម្មរបស់ខ្ញុំសម្រាប់រយៈពេលបីឆ្នាំខាងមុខ គឺជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាប់ដងទន្លេ លើបញ្ហាប្រឈម និងឱកាស សំខាន់ៗនៃអាងទន្លេមេគង្គលើកកំពស់MRC ឲ្យក្លាយជាអង្គការអាងទន្លេលំដាប់ពិភពលោក និងរក្សា និងកសាងភាពជាដៃគូថ្មីដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពីរដំបូង” ។
អាងទន្លេមេគង្គប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមកពីការប្រែប្រួលអាកាសធាតុ និងលំហូរទឹកខុសប្រក្រតីហើយសម្រាប់ជំហរថ្មីបំផុតរបស់បណ្ឌិត Anoulak គឺបានបង្ហាញជំហរដ៏រឹងមាំក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរវាងប្រទេសសមាជិក MRC ដៃគូសន្ទនាដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធផ្សេងទៀត”។
MRC រួមមានប្រទេសចំនួនបួនដែលទទួលបានប្រយោជន៍ផ្ទាល់ពីការអភិវឌ្ឍន៍ពាក់ព័ន្ធទន្លេមេគង្គនោះគឺប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងឋានៈពិសេសសម្រាប់ ប្រទេសជិតខាង នៅភាគខាងជើងទាំងពីរគឺប្រទេសចិននិងមីយ៉ាន់ម៉ា ។ ប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំងនេះមានផលប្រយោជន៍សម្រាប់ថ្នាក់ជាតិរៀងៗខ្លួន អាទិភាព ជាក់លាក់និងបញ្ហាប្រឈមខុសៗគ្នាដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការមានភាពស្មុគស្មាញប៉ុន្តែមានតម្លៃគួរឲ្យពេញចិត្ត។
កាលពីថ្ងៃទី២ ខែមីនា លោកបណ្ឌិត អានុល័ក បានជួបជាមួយនឹងលោក លឹម គានហោ ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានិងលោក តែ ណាវុធអនុប្រធានអចិន្ត្រៃ យ៍នៃគណៈកម្មាធិការនាទីក្រុងភ្នំពេញ ។ លោក លឹម គានហោ បានបង្ហាញពីតម្រូវការក្នុងការតាមដាននិងចែករំលែកទិន្ន័យជលសាស្ត្រកាន់តែច្រើនដើម្បីវាស់ឲ្យបានត្រឹមត្រូវ ពីផលប៉ះពាល់នៃរំហូរទាបឬខ្ពស់លើសុខមាលភាពសង្គម-សេដ្ឋកិច្ចក្នុងតំបន់។ ដើម្បីផ្តល់នូវទិដ្ឋភាពកាន់តែច្បាស់លាស់នៅឆ្នាំ២០២២ ប្រទេសចិនបានចាប់ផ្តើមចែករំលែក ទិន្នន័យរដូវប្រាំងរបស់ខ្លួនបន្ថែមពីលើទិន្នន័យរដូវវស្សា។ទោះជាយ៉ាងនេះក្តី MRC គប្បីនាំមុខក្នុងការបង្កើតនូវទិដ្ឋភាពកាន់តែពេញលេញមួយតាមរយៈការតំឡើងស្ថានីយតាមដានបន្ថែមទៀតលើដៃទន្លេមេគង្គផងដែរ។

ការពង្រឹងចំណងដ៏រឹងមាំក្នុងចំណោមប្រទេសជាសមាជិក MRC ព្រមទាំងដៃគូនានារួមមានយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេអាយេយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ,កិច្ច សហប្រតិបត្តិការឡាងឆាង-មេគង្គ ,សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍និងបណ្តាលប្រទេសដូចជាកូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន៕
ដោយ៖ ណារី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


