Connect with us

ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់​ ប្រាប់កងនាវាជប៉ុន៖ ​សន្តិភាព​​កម្ពុជា​ រកបានដោយ​លំបាកខ្លាំងណាស់

បានផុស

នៅ

សម្ដេចពិជ័យសេនា ទៀ បាញ់ ​​​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា សន្តិភាព​​ដែល​កម្ពុជា​រកបាន​មក​នេះ ពិតជាលំបាកលំបិនខ្លាំងណាស់ ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយ​ការ​ចូលរួម​របស់​អ៊ុនតាក់ ​គ្រាន់តែជា​ចំណែកមួយប៉ុណ្ណោះ ​ក្នុងការស្វែងរកសន្តិភាព​នៅប្រ​ទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីស្វាគមន៍ការមកដល់របស់​នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននេះ​ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២២​នេះ។

នៅក្នុង​ឱកាស​នោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​​បានបញ្ជាក់នៅក្នុងអង្គពិធីថា ធាតុពិតនៃប្រវត្តិសាស្ត្រ សច្ចភាពដ៏ត្រឹមត្រូវ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺទើបតែជាង ២០ឆ្នាំ​ក្រោយនេះទេ ដែលអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទេសក៍ឯក បាននាំមកនូវសន្តិភាពពេញលេញ​​នៅគ្រប់ទិសទីជូនជាតិមាតុភូមិ​។ នេះជារឿងពិតរបស់កម្ពុជា ទម្រាំបានសន្តិភាពពេញលេញ កម្ពុជាឆ្លងកាត់ការលំបាកលំបិនច្រើនណាស់។

​សម្ដេចពិជ័យសេនា ទៀ បាញ់​ មានប្រសាសន៍ថា ៣០ឆ្នាំកន្លងទៅនេះ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ បានមកបំពេញបេសកកម្មនៅព្រះ​រាជាណាចក្រកម្ពុជា គឺ​ជាការឈានមួយ​ជំហាន​ក្នុងការស្វែងរកសន្តិភាព ប៉ុន្តែ​បេសកម្មទាំងនោះ បានតែមួយចំណែកតូចប៉ុណ្ណោះ ដោយកម្ពុជានៅពេលនោះ បាននៅសេសសល់តំបន់ត្រួតត្រា នៅមានការប្រយុទ្ធ​គ្នា ការគំរាមកំហែងគ្នា ចែកតំបន់គ្នា ​មិនទាន់បានដោះស្រាយចប់សព្វគ្រប់នោះទេ បើទោះបីជាមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ ក៏ដោយ។ ដោយតំបន់មួយចំនួន ត្រូវបាន​ត្រួតត្រាដោយភាគីផ្សេងៗគ្នា ដែល​យើងបាននិយាយថា នៅពេលនោះ​មិនទាន់មានសន្តិភាពពេញលេញនោះទេ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ទោះបី​ជា​៣០​ ឆ្នាំ​កន្លងផុតទៅ​ ប្រទេសកម្ពុជា​មានការអភិវឌ្ឍលើគ្រប់វិស័យក្តី ប៉ុន្តែ​រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំជានិច្ច​ចំពោះ​ការចូល​រួម​រក្សាសន្តិភាព​របស់​ជប៉ុន និងបានបំពេញបេសកម្មនៅប្រទេសកម្ពុជា ​ហើយអ្វីដែលកាន់តែចងចាំទៀតនោះ គឺការពលីជីវិត​របស់មន្ត្រីពីររូបនៅក្នុងការបំពេញបេស​កម្ម នៅប្រទេសកម្ពុជា។

​សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ​ដំណើរទស្សនកិច្ចរបស់កងនាវាជប៉ុនមកកាន់កម្ពុជានៅពេលនេះ គឺជាការបង្ហាញនូវការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ​​រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន​ ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមទៀត។ ជា​មួយ​គ្នានោះ សម្ដេចពិជ័យសេនា​ បានថ្លែងអំណរគុណដល់មេបញ្ជាការកងនាវាជើងទឹកជប៉ុន ដែលបានប្ដេជ្ញា​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ជាមួយ​កងទ័ពជើងទឹកកម្ពុជា។

ប្រមុខការពារជាតិរូបនេះបានបញ្ជាក់​ថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២នេះ កងស្វ័យការ​ពារជើងទឹកជប៉ុន​ បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុចំនួន ១២លើក ដែលមាននាវាសរុបចំនួន ២៧គ្រឿង និងបានហ្វឹកហ្វឺនរួមគ្នា លើវិស័យមនុស្សធម៌ សុខាភិបាល គ្រោះមហន្តរាយ និងប្រឆាំងភេវកម្ម ​សំដៅធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ​។​

សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចូលចតរបស់កងនាវាជើងទឹកជប៉ុន​នៅពេល​នេះ ​ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុត​​ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោ​ នឹងជួបសំណេះ​សំណាលជាមួយកងនាវិកទៀតផង៕

អត្ថបទ៖ កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម