ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ខេត្ត អនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ស្តីពីការបង្កើតផែនការសកម្មភាពឆ្នាំ ២០២២-២០២៣
សៀមរាប ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារខេត្តសៀមរាប សម្រាប់ឆ្នាំ២០១៥-២០២៥ បានរៀបចំបើកសិក្ខាសាលាមួយ ស្តីពីការបង្កើតផែនការសកម្មភាព ឆ្នាំ២០២២-២០២៣
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍សន្តិភាពពេញលេញ ឯកភាពជាតិ និងស្ថិរភាព នយោបាយ សេដ្ឋកិច្ចកម្ពុជា កំពុងបន្តទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ នឹងបានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចបានជាប្រទេសដែលមានកម្រិតចំណូលមធ្យម នាពេលដ៏ខ្លីខាងមុខ។
លោកបន្តថា ការបន្តពង្រីកទីក្រុង និងការកើនឡើង យ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅតាមទីក្រុង បានជំរុញឱ្យកើនឡើងនូវកម្លាំងពលកម្មចំណាកស្រុក ពីជនបទមកកាន់ទីក្រុង ជាពិសេស ខណៈដែលបរិការណ៍បងប្អូនប្រជាជនកម្ពុជា សម្បូរទៅដោយពលករយុវ័យក្មេងៗ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនពលករទាំងនេះ អាចនឹងផ្ដល់ភាគលាភខ្ពស់ដល់កំណើនសេដ្ឋកិច្ចតាមរយៈការធានាបាននូវការងារសមរម្យ ដែលអាចធ្វើឱ្យប្រសើរឡើងនូវជីវភាពសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាក្នុងសង្គម។
លោក នាក់ ណេរ៉ុន បានបង្ហាញថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ”គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលមានចក្ខុវិស័យជំរុញកែប្រែ នឹងធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមត្រូវឆ្នាំ២០២៥ សំដៅផ្លាស់ប្តូរពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង នឹងផលិតភាពការងារផងដែរ។

លោក សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង បានលើកឡើងថា លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្ត បង្កើតគណៈកម្មការរាជធានី ខេត្ត សម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីឲ្យស្របទៅតាមយន្តការណ៍នៃការអនុវត្តគោលនយោបាយនេះ ហើយអាស្រ័យដោយគោលនយោបាយជាតិស្តីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពទាមទារនូវកិច្ចសហការដោយមានការសម្របសម្រួលដ៏ទន់ភ្លន់រវាងវិស័យនានាជាប់ទាក់ទងទៅនឹងវិស័យមុខរបរនិងការងារ ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួតែម្នាក់ឯង ពិតជាមិនអាចទទួលរ៉ាប់រងអនុវត្តឱ្យទទួលបានជោគជ័យឡើយ។

លោក សោម ចំណាន បន្តថា យើងបានកំណត់នៅក្នុងតារាងម៉ាទ្រិក ដែលជាឧបសម្ពន្ធនៃគោលនយោបាយនេះ មានក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធថ្នាក់ជាតិជាច្រើន ដែលត្រូវចូលរួមអនុវត្តអំពីករណីបែបនេះ ក៏តម្រូវឱ្យមាននៅថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត ដូចគ្នានេះដែរ ហើយជាការពិតណាស់ មានសកម្មភាពមួយចំនួននៅក្នុងគោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តស្រាប់ ដោយក្រសួង ស្ថាប័ន និងអង្គភាពនានា តាមរយៈនៃការអនុវត្តផែនការយុទ្ធសាស្ត្រ និងបេសកកម្មរបស់សាមី អង្គភាពនីមួយៗ ព្រោះថាសកម្មភាពដែលត្រូវអនុវត្តនោះវាពិតជាមិនមែន ឬក៏មិនអាចដាច់ចេញពី សកម្មភាពដែលមាននៅក្នុងផែនការនៃសាមីអង្គភាពនីមួយៗនោះទេ៕
ដោយ ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


