ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-វៀតណាមបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាមបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខជូនដល់ប្រជាជនរស់នៅតាមព្រំដែនធានាឲ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច និងប្រែក្លាយព្រំដែនដែលជាទីតាំងសមរភូមិឲ្យទៅជាតំបន់គ្របដណ្ដប់ដោយការអភិវឌ្ឍសន្តិភាព និងមិត្តភាព។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៅលោកឧត្តមសេនិយឯកបម្រុងង្វៀន តឹន គឿង (NGUYEN TAN CUONG) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម នៅក្នុងឱកាសត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមីនា ២០២២។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានថ្លែងឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក ង្វៀន តឹនគឿង បានសម្ដែងការអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ១៩ បានដោយជោគជ័យ ដោយបានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានជាង ៩០ ភាគរយដែលជាចំនួនដ៏ច្រើនបំផុតនៅក្នុងពិភពលោក និងនៅក្នុងតំបន់។

លោក ង្វៀន តឹនគឿង ក៏សូមសម្ដែងនូវការអបអរសាទរផងដែរចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យក្នុងការរៀបចំប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ាន ដោយរៀបចំផ្ទាល់នៅក្នុងប្រទេសបន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីឆ្នាំកន្លងមកហើយ។
លោកបានគោរពរាយការណ៍ជូនសម្ដេចតេជោថាកងទ័ពទាំងពីរនឹងរៀបចំឲ្យមានកិច្ចប្រជុំនៅតាមព្រំដែនដើម្បីពង្រឹងមិត្តភាព,ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការបារបង្កើត Hotline រួមគ្នាដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងឲ្យបានទាន់ពេលវេលា,ហ្វឹកហាត់ស្រាវជ្រាវ និងសង្គ្រោះបន្ទាន់ ព្រមទាំងចែករំលែកព័ត៌មានឲ្យគ្នាទៅ វិញទៅមកនិងរក្សាសន្តិសុខនិងសុវត្ថិភាពនៅព្រំដែន។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះរបាយការណ៍របស់លោកលោក ង្វៀន តឹនគឿង និងលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិកាតខាងលើ នឹងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីទៀតដែលអាចធ្វើបានដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពនិងសន្តិសុខជូនដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន និងឲ្យពួកគាត់ប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាច ព្រមទាំងប្រែក្លាយព្រំដែនដែលជាទីតាំងសមរភូមិឲ្យទៅជាតំបន់គ្របដណ្ដប់ដោយការអភិវឌ្ឍ សន្តិភាព និងមិត្តភាព។
ជាមួយគ្នានោះដែរសម្តេចតេជោក៏បានកោតសរសើរដល់ការចូលរួមចំណែករបស់កងទ័ពនៃប្រទេសទាំងពីរក្នុងការកសាងការពារចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម៕
អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


