ព័ត៌មានជាតិ
សម្តេចតេជោហ៊ុន សែន ផ្តល់អង្ករ ១៤០តោន ដល់ខណ្ឌទាំង១៤ យកទៅជួយពលរដ្ឋក្រីក្រ
ភ្នំពេញ៖ អំណោយជាអង្គចំនួន១៤០តោនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនឱ្យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។
នៅព្រឹកថ្ងៃទី២០ មីនានេះ រដ្ឋបាលខណ្ឌទាំង១៤ បានយកយានយន្ត មកទទួលអង្ករទាំងនេះដល់សាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅផ្តល់ជូនតាមសង្កាត់ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតបន្តទៀត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង១៤ខាងលើនេះ ក្នុង១ខណ្ឌៗទទួលបានអង្ករ១០តោន។
លោក ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាខ្វះខាតក្នុងជីវភាព អាចទាក់ទង មកខាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា តាមរយៈសង្កាត់ដែលខ្លួនរស់នៅ នោះក្រុមការងារនឹងផ្តល់ការជួយឩបត្ថម្ភ ដោយមិនទុកឲ្យពលរដ្ឋរងគ្រោះដោយការអត់ឃ្លាននោះទេ ៕ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


