ព័ត៌មានជាតិ
កម្ពុជា នឹងមានអតិផរណាឡើងខ្ពស់ ដោយសារការឡើងតម្លៃប្រេងឥន្ធនៈ
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា នឹងមានអតិផរណាឡើងខ្ពស់ រយៈពេលខ្លី និងមធ្យម ដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ថ្លែងក្នុងទិវាប្រាក់រៀល ខួបលើកទី៤២នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញថ្ងៃទី២០ ខែមីនានេះ លោកស្រី ជា សិរី បានបន្តថា អតិផរណានៅឆ្នាំ២០២២នេះ អាចនឹងឡើងខ្ពស់ជាងការព្យាករណ៍ ដែលមានកម្រិតប្រមាណ ២,៦ភាគរយ ខណៈឆ្នាំ ២០២១ មានអតិផរណាប្រមាណ២,៩ភាគរយ។
លោកស្រីបានបន្តទៀតថា ជាទូទៅការព្យាករណ៍អតិផរណាឆ្នាំ២០២២គឺយើងបានធ្វើការព្យាករណ៍នៅចុងឆ្នាំ២០២១។ប៉ុន្តែវាគ្រាន់តែជាការព្យាករណ៍មិនមែនជាតួលេខជាក់លាក់ទេហើយក្រោយពីព្យាករណ៍ហើយក៏ចាប់ផ្តើមមានផ្ទុះសង្គ្រាមនៅអ៊ុក្រែននិងរុស្សី។
លោកស្រីបានបន្ថែមថា«ការព្យាករណ៍នឹងមានការប្រែប្រួលហើយអ្វីដែលយើងកំពុងតាមដានមើលហ្នឹងថាតើការឡើ្ថងថ្លៃប្រេងឥន្ធនៈវាប៉ះពាល់ដល់អតិផរណាយើងយ៉ាងដូចម្តេចព្រោះថាប្រេងប្រើជាមធ្យោបាយដឹកជញ្ជួនទំនិញជាដើម ។អីចឹងបើការណាប្រេងឡើងថ្លៃតម្លៃម្លូបអាហារក៏អាចឡើងថ្លៃដែរព្រោះការដឹកជញ្ជួនទំនិញយកមកលក់ត្រូវការប្រេង»។
លោកស្រី ជាសិរី បានបន្ថែមទៀតថា «ឥឡូងនេះយើងនៅអត់ទាន់បានធ្វើការគិតគូឡើងវិញថានឹងកើនអតិផរណាប៉ុន្មានទេប៉ុន្តែគ្រាន់តែដឹងថាអតិផរណាអាចនឹងកើនឡើងខ្ពស់ជាងការព្យាករណ៍ទុកកន្លងមក»។
លោកស្រីបានឱ្យដឹងទៀតថា ធនាគារជាតិបានធ្វើការតាមដានជាប្រចាំទៅលើតម្លៃម្ហូបអាហារនិងទំនិញទូទៅមានការប្រែប្រួលអ្វីខ្លះទាំងនៅភ្នំពេញនិងខេត្ត។បន្ទាបើមកយើងនឹងពិភាក្សាជាមួយវិទ្យាស្ថានស្ថិតិជាតិនិងក្រសួងសរដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលអាចមានទិន្នន័យបន្ថែមពីលើអ្វីដែលយើងមានដើម្បីអាចទាញយកលទ្ធផលមួយដែលអាចប្រើប្រាស់បាន។
លោកស្រី ជាសិរី បានបញ្ជាក់ទៀតថា«ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជាពីសង្គ្រាមនៅអ៊ុយក្រែនយើងពិបាកនឹងការព្យាករណ៍តែអ្វីដែលដឹងគឺតម្លៃប្រេងឡើងថ្លៃអតិផរណានឹងកើនឡើងខ្ពស់។សង្ឃឹមថាក្រោយពីវិបត្តិកូវីដនេះទៅកម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន។ប៉ុន្តែជាអ្វីដែលជាចំណុចអវិជ្ជមានដោយសារប្រេងឡើងថ្លៃដែលធ្វើឱ្យមធ្យោបាយធ្វើដំណើរសម្រាប់ដឹកភ្ញៀវទេសចរក៏កើនឡើងដែរ»។
លោកស្រីបានឱ្យដឹងទៀតថាកម្ពុជាអាចនឹងមានអតិផរណាឡើងខ្ពស់រយៈពេលខ្លីនិងមធ្យមប៉ុន្តែអាចចុងឆ្នាំ២០២២នេះអាចត្រឡប់មកអ្វីតាមការព្យាករណ៍វិញក៏ថា។ប៉ុន្តែវាស្ថិតនៅមិនច្បាស់នៅឡើយដោយសារមិនដឹងថាសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់នៅពេលណា៕សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


