ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្រីក្រចំនួន ៣០០ គ្រួសារ ក្នុងក្រុងព្រៃវែងទទួលបានអំណោយពីលោកជំទាវ ញ៉ែម សាខន ស ខេង
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន ៣០០ គ្រួសារ មកពីសង្កាត់ចំនួន ៤ នៅក្នុងក្រុងព្រៃវែង។

ថ្លែនៅក្នុងឱកាសនោះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងយកចិត្តទុកដាក់ គិតគូអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្ខពួកនិយមនោះឡើយ។

លោក បានបន្ថែមទៀតថា នៅក្នុងខេត្តព្រៃវែងនេះថ្នាក់ដឹកនាំខេត្តក៏បានរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ធ្វើយ៉ាងណាដើម្បីបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនោះខេត្តព្រៃវែងក៏បានបំបែកនៅឯកត្តកម្មទូកដែលវែងជាងគេនៅលើពិភពលោក ឈ្មោះថា (កម្ពោជិកតុត្តាខេមរាតរី) ឲ្យមហាជន ក៏ដូចជាពិភពលោកបានស្គាល់ និងបានឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។

ក្នុងនោះដែរ លោក ក៏អំពាវនាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចាក់វ៉ាក់សាំង ដូសទី ១ ដូសទី ២ រួច សូមបន្តទៅចាក់ដូសទី ៣ បន្តទៀត ហើយចំពោះបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងសូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 និងសូមឲ្យបងប្អូនត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញគឺ ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា អំណោយដែលចែកជូនពលរដ្ឋថ្ងៃនេះ មានដូចជា អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។ សៅគ្រី


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


