ព័ត៌មានជាតិ
សម្ដេចតេជោ ៖ តម្រូវការរបស់កម្ពុជាដំបូងគេគឺសន្តិភាព ខណៈឥឡូវនេះពិភពលោក កំពុងតែស្រែករកសន្តិភាពហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពិភពលោកកំពុងស្រែករកសន្តិភាពហើយ បន្ទាប់ពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានកើតឡើង ខណៈពីពេលមុនពួកគេមិនបាននិយាយ អំពីបញ្ហាសន្តិភាពនោះទេ ដោយ សារគេច្រើនតែនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៥១ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «តម្រូវការរបស់យើង ដំបូងមុនគេគឺតម្រូវការសន្តិភាពនេះឯង ឥឡូវនេះពិភពលោក កំពុងតែស្រែករកសន្តិភាពហើយ នៅពេលដែលមិនទាន់មានបញ្ហា គឺគេមិនបាននិយាយអំពីបញ្ហាសន្តិភាពទេ គេសំបូរបែបនិយាយអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ក៏បាននិយាយអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរ។ ប៉ុន្តែកម្ពុជាឲ្យអាទិភាពមុនគេ គឺសន្តិភាព ដោយបើគ្មានសន្តិភាព គឺគ្មានសង្ឃឹម គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ គ្មានការគោរពសិទ្ធិមនុស្ស រហូតដល់មានការបំពានទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បន្ទាប់ពីមានការសង្គ្រាមកើតឡើង រវាងរុស្ស៊ី-អ៊ុយក្រែន គឺប្រជាជនអ៊ុយក្រែន ប្រជាជនរុស្ស៊ី និងប្រជាជននៅអឺរ៉ុប កំពុងតែភ័យខ្លាច ហើយប្រជាជនអ៊ុយក្រែនខ្លះទៀតកំពុងរត់ភៀសខ្លួន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


