ព័ត៌មានជាតិ
ភ្ញៀវទេសចរ បានកក់បន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុអស់ហើយ ខណៈសៀមរាបក៏ជិតអស់
នៅពេលនេះ ភ្ញៀវទេសចរ បានកក់បន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុអស់ហើយ ខណៈខេត្តសៀមរាប ក៏ការបញ្ជាកក់ជិតអស់ផងដែរ។ ភ្ញៀវទេសចរកក់នេះ គឺដើម្បីត្រៀមកម្សាន្តនៅថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខ។ នេះបើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងដូច្នេះថា « បងប្អូនយើងមានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងនឹងគេដែរ…ឥឡូវលឺថា ខេត្តព្រះសីហនុ បានកក់អូតែលអស់ទៅហើយៗលឺថា ខេត្តសៀមរាបពេលដែលខ្ញុំទៅសម្ពោធផ្លូវ លឺថា ចង់អស់អូតែលទៀតទៅហើយ»។

សម្តេចថ្លែងដោយមោទនភាពថា ឆ្នាំនេះនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋដើរលេង ខណៈដែលបានខកខាន រយៈពេល២ឆ្នាំមកហើយ។
សម្តេចសម្តែងនូវអារម្មណ៍វិជ្ជមាន ក៏ព្រោះតែតំបន់ទេសចរណ៍ ដែលសម្តេចហៅថា ប៉ូលសេដ្ឋកិច្ចទាំងបី មានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានយ៉ាងល្អប្រសើរ ដែលងាយឲ្យភ្ញៀវទេសចរ ធ្វើដំណើរទៅមកបានយ៉ាងស្រួល។
ជាក់ស្តែង នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ ចុងសប្តាហ៍កន្លងទៅនេះ មានភ្ញៀវទេសចរ ចេញកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២០៦ ១២១នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣ ៥៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២ ៥៣៩នាក់។ នេះបើតាមស្ថិតិរបស់ក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួន ៣១ ៥៨៧ នាក់ រាជធានីភ្នំពេញចំនួន ២៨ ៦០៨ នាក់ និងខេត្តសៀមរាបចំនួន ១៧ ៥៣០ នាក់។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ទោះបីជាតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងណាក្តី មិនអាចបង្អាក់ដំណើរពលរដ្ឋ ឬភ្ញៀវទេសចរ បានទេ ពីព្រោះ ពួកគេខកខានដើរកម្សាន្ត និងជួបជុំគ្រួសារនៅថ្ងៃចូលឆ្នាំរយៈពេល២ឆ្នាំហើយ។ លោកបន្តថា តំបន់គោលដៅទេសចរណ៍ទាំងអស់ នឹងមានកំណើនភ្ញៀវទេសចរ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខណៈដែលរដ្ឋាភិបាល បានបើកចំហរសម្រាប់ការដើរហើរ នៅទូទាំងប្រទេស៕
អទ្ថបទ៖ ទួន សុផល
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


