ព័ត៌មានជាតិ
ក្រុមហ៊ុន Moderna ព្រមព្រៀងជាមួយសិង្ហបុរី ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ
ក្រុមហ៊ុន Moderna បាននិយាយនៅថ្ងៃអង្គារទី១៥ខែធ្នូនេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលសិង្ហបុរីក្នុងការផ្គត់ផ្គង់វ៉ាក់សាំង mRNA-1273 ជាវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសនេះ។

ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនេះបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តដើម្បីទទួលបានវ៉ាក់សាំងការពារកូវីដដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ប្រជាជនសិង្ហបុរី។
ទោះបីជាយ៉ាងណាក៏ដោយ បរិមាណដូសនិងព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានគេបង្ហាញទេ។

នាយកប្រតិបត្តិលោក Stephane Bancel បាននិយាយថា “យើងទទួលស្គាល់ថា ការដោះស្រាយបញ្ហារាតត្បាតជាសកលនេះនឹងត្រូវការវ៉ាក់សាំងនិងជម្រើសព្យាបាលជាច្រើនហើយយើងមានមោទកភាពចំពោះតួនាទីរបស់ក្រុមហ៊ុន Moderna ដែលអាចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលនេះ”។

ក្រុមហ៊ុនបាននិយាយថា ទិន្នន័យពីការសិក្សាដំណាក់កាលទី៣ដែលពាក់ព័ន្ធនឹងអ្នកចូលរួម៣០,០០០នាក់នៅសហរដ្ឋអាមេរិកបានបង្ហាញពីប្រសិទ្ធភាព៩៤,១ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩និងអត្រាជោគជ័យ១០០ភាគរយក្នុងការការពារករណីធ្ងន់ធ្ងរ។
ក្រុមហ៊ុនគ្រោងនឹងផ្តល់វ៉ាក់សាំងពី៥០០លានទៅ១ពាន់លានដូសក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២១ទៅ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត
ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើកុមារ លទ្ធផលនឹងដឹងនៅនិទាឃរដូវឆ្នាំ២០២១
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


