ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កំពុងគិតឲ្យក្រសួងសេដ្ឋកិច្ច រៀបចំយុទ្ធសាស្រ្ដស្តុកប្រេងឥន្ធនៈទុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច បាននិងកំពុងគិតឲ្យក្រសួងសេដ្ឋកិច្ច រៀបចំយុទ្ធសាស្រ្ដស្តុកប្រេងឥន្ធនៈទុក ដើម្បីត្រៀមលក្ខណៈទុកជាមុន ចំពោះបញ្ហាប្រឈមដែលនឹងអាចកើតមានឡើង នាពេលខាងមុខ។ ការឲ្យដឹង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំកំពុងតែគិតថា ឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រៀបចំស្ដុកយុទ្ធសាស្រ្ដបន្ថែមទៀត ទៅលើបញ្ហាប្រេង ក្រែលោពេលណាមួយនោះ ពីមុនមកយើងផ្អែកទៅលើក្រុមហ៊ុនឯកជន ដើម្បីស្ដុកយុទ្ធសាស្រ្ដ ឥឡូវយើងនៅតែស្ដុកយុទ្ធសាស្រ្ដ ដោយពឹងពាក់លើក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្ដុកទុកនូវប្រេងឥន្ធនៈ ព្រោះឧទាហរណ៍ថា ស្រាប់តែវារីអគ្គិសនីរបស់យើង ឬក៏ម៉ាស៊ីនភ្លើងដើរដោយធ្យូងថ្មរបស់យើង រត់វាមិនគ្រប់ដូចនៅឆ្នាំ ២០១៨»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល ត្រូវគិតគូរជុំវិញការបច្ឆេះម៉ាស៊ីនភ្លើងដែលដើរដោយប្រេងឥន្ធនៈ ប្រសិនបើជូបបញ្ហាប្រឈមភ្លើងប្រើប្រាស់មិនគ្រប់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ហើយកន្លងមករាជរដ្ឋាភិបាល ក៏បានទិញម៉ាស៊ីនភ្លើងមកដាក់នៅក្បែររាជធានីភ្នំពេញ ដែលមានកម្លាំងរហូតដល់ ៤០០មេហ្គាវ៉ាត់ រួចទៅហើយដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើបន្តថា «អញ្ចឹងវាមានតម្រូវការប្រេង ដើម្បីនឹងៗបច្ឆេះម៉ាស៊ីនហ្នឹងឲ្យវាដើរ…អញ្ចឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយ តម្រូវវាខុសគ្នា ដូចជាយុទ្ធសាស្រ្ដចតុកោណអញ្ចឹង កាលពីមុនទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវយើងដាក់ទៅជា មនុស្សមុន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


