Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​មីន​ចុះ​អនុស្សរណៈ​ រវាង​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ​ អនុប្រធានទី១​ អាជ្ញាធរមីន​ នៅព្រឹកថ្ងៃទី ៣០ ខែមីនា​ ២០២២ បាន​អញ្ជើញ​ជាអធិបតីក្នុងពិធី​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា​រវាងអាជ្ញាធរមីន​ និង​សភាពាណិជ្ជកម្មអាមេរិក​ប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano ដែល​ជាការបោះជំហានមួយ នៃការចូលរួមគាំទ្រពីវិស័យឯកជនក្នុងវិស័យមីនមនុស្សធម៌នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា​ “ប្រទេសកម្ពុជា បានងើបចេញ​ពីសង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ និងបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្ក​ឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់ និងរាំងស្ទះដល់ការអភិវឌ្ឍជាតិ ដែលភាគច្រើន​ការបាត់បង់​ជីវិតរបស់ពួកគាត់នៅលើដីដែលគាត់គិតថាមានសុវត្ថិភាពសម្រាប់ការចាប់ផ្តើមកសាងជីវិតថ្មី និង​អនាគតថ្មី ក្រោយពីសង្រ្គាម។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជាសម្រេចបាននូវសមិទ្ធផល​យ៉ាង​ច្រើន​ក្រោម​ការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តនាពេលកន្លងមក និងនាពេលបច្ចុប្បន្ននេះ”។

​ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះសភាពាណិជ្ជកម្ម​អាមេរិកប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Anthony Galliano និងសមាជិក ដែលមានបំណង​ចង់​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី មសង្ឃឹមថា សភាពាណិជ្ជកម្មអាមេរិក នឹងបន្តចូលរួមរហូតដល់​កម្ពុជាកម្ទេច​គ្រាប់​មីនចុងក្រោយ ដើម្បីផ្តល់សេរីភាពក្នុងការរស់រានមានជីវិត​ដល់អ្នកដែលកំពុងត្រូវបានគំរាម​កំហែងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីឲ្យកម្ពុជាបានរួចផុត​ពីការគំរាមកំហែង​ដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការ​យុទ្ធសាស្ត្រជាតិ​សកម្មភាពមីន ២០១៨-២០២៥ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “យើងទាំង​អស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅ​រកកម្ពុជា​គ្មានមីនឆ្នាំ២០២៥ និងសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូចជាវិស័យឯកជន បន្តការជួយគាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លា ជាមួយ​អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន។”

លោកទេសរដ្ឋមន្រ្តី បានបញ្ចាក់បន្ថែមថា ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់​យើងទាំង​អស់គ្នា និងសូមឲ្យដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយនៅពេលបេស​កកម្មរបស់​យើង​បានបញ្ចប់ជាមួយគ្នា ថ្ងៃថ្មីនឹងមកដល់ វានឹងក្លាយជាថ្ងៃមួយផ្តល់សុខសុវត្ថិភាព គ្មានគ្រោះថ្នាក់​ដោយ​សារមីន/គ្រាប់ និងអាចនិយាយបានថា គ្រាប់មីនត្រូវបានបោសសម្អាតហើយ ហើយវីរជន​ដោះមីនរបស់យើងអាចបង្វែរជំនាញរបស់ពួកគេទៅជួយប្រទេសផ្សេងទៀតក្នុងបេសកកម្មរក្សាសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម