ព័ត៌មានជាតិ
លោក លី ធុជ ៖ សមាជិកគណបក្សទាំងអស់ត្រូវស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងគោរពតាមលក្ខន្តិកៈរបស់គណបក្ស
បាវិត ៖ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងប្រកាសទទួលសមាជិកគណបក្សថ្មីសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លី ធុជ បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋសង្កាត់ប្រាសាទ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងឆាកជីវិតរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ពីព្រោះមានតែគណបក្សប្រជាជនទេ ដែលបាននាំមកនូវសុខសន្តិភាព និងបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ព្រមទាំងបាននាំមកនូវការបង្រួបបង្រួមជាតិក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកបន្តលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើន និងបានបង្កើតនូវឱកាសការងារគ្មានដែនកំណត់ជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ ហើយគ្មានគណបក្សនយោបាយណាមួយ បានកសាងជាតិមាតុភូមិដូចគណបក្សប្រជាជនកម្ពុជាទេ។ គណបក្សប្រជាជនកម្ពុជា បានគិតគួរគ្រប់បែបយ៉ាងដល់អនាគតរបស់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្នេហាជាតិដ៏ឆ្នើម ក្នុងកិច្ចការពារទឹកដី អធិបតេយ្យភាព និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជំរុញឲ្យមេក្រុមបក្សនីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខជាប្រចាំដល់សមាជិកក្រុមបក្សទាំងអស់របស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយសមាជិកបក្សទាំងអស់ត្រូវស្មោះត្រង់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា និងគោរពតាមលក្ខន្តិកៈរបស់គណបក្សដាច់ខាត៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


