ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កូវីដអាចរំខាន តែមិនអាចបញ្ឈប់សកម្មភាព នៃការអភិវឌ្ឍរបស់កម្ពុជា បានឡើយ
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅទីក្រុងសៀមរាប នាព្រឹកថ្ងៃទី ៤ ខែមេសានេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចពិតជាមានការរីករាយ ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅទីក្រុងសៀមរាបនាពេលនេះ។ សម្ដេចថា ផ្លូវទាំង ៣៨ ខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលពេលនោះ គឺជាពេលដែលយើងខិតខំកំពុងតែ ប្រយុទ្ធយ៉ាងខ្លាំងជាមួយការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៍ថ្ងៃ ២៨ ខែវិច្ឆិកា ហើយជាព្រឹត្តិការណ៍ទី ២ បន្ទាប់ពីព្រឹត្តិការណ៍ ២៣ ខែវិច្ឆិកា ដែលបានកើតឡើងនៅកម្ពុជា ហើយក្នុងនោះក៏បានកើតឡើង សម្រាប់ទីក្រុងសៀមរាបផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «កូវីដអាចរារាំង អាចរំខានយើង ក៏ប៉ុន្តែគេមិនអាចបញ្ឈប់នូវសកម្មភាពរបស់យើងទៅលើការសាងសង់ នូវអ្វីដែលជា គោលដៅរបស់យើង ដែលបានដាក់ចេញនោះទេ»។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងអស់ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលបានធ្វើការសាងសង់ ជាមួយនឹងការសម្រួលរបស់អាជ្ញាធរដែនដី ដើម្បីធ្វើឲ្យសមិទ្ធផលនេះក្លាយជាការពិត ហើយនេះគឺជាផ្លែផ្កាដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់របស់កម្ពុជាតែម្ដង៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


