ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនមនុស្ស៤នាក់ ខណៈកំពុងនេសាទខុសច្បាប់ក្នុងបឹងទន្លេសាប
កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យដែលកំពុងអូសមងហ៊ុំបានចំនួន៤នាក់យកទៅសួរនាំ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២២នេះថា គិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាប២០វង់ ម៉ាញ់០៣វង់ ឈឺបយន្ត០២គ្រឿង អួនហ៊ុំ០៨វង់ កាណូត៤៤គ្រឿង ម៉ាស៊ីន១៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ១១ករណី និងចេញដីកាកោះ១១នាក់។

លោកបន្តថា ថ្ងៃទី៦ខែមេសា នេះ កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ដែលកំពុងអូសអួននៅកណ្ដាលទន្លេសាប។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


