ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត រៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តលើកទី៨
មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាមថ្ងៃនេះ ដើម្បីសង្គ្រោះជីវិតមាតា»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០២២ នៅក្នុងសាលសន្និសីទ អគារតេជោសន្តិភាព នៃមន្ទីរពេទ្យកាល់ម៉ែតក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជម្ងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។

លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា កម្មវិធីនេះគឺជាលើកទី៨ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន ដោយសារវិបត្តិកូវីដ១៩ មន្ទីរពេទ្យបានអាក់ខានរៀបចំចំនួន០២ ឆ្នាំចុងក្រោយ ។
លោកសាស្ត្រាចារ្យបានបន្តថា ដោយស្ថានភាព នៃសង្គមមានសភាពវិលត្រលប់មកកាន់ប្រក្រតីភាពថ្មីវិញ គួបផ្សំជាមួយយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល មន្ទីរពេទ្យបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត តាមគន្លងប្រក្រតីភាពថ្មី។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ក្នុងក្របខណ្ឌទូទាំងប្រទេស ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមពិតជាមានកិត្តិយសក្រៃលែងដោយបានរួមសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកំពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាមមានសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត ។
លោកស្រី ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានបន្តផ្តល់ការគាំទ្រ និងកិច្ចសហការប្រតិបត្តិការយ៉ាងពេញទំហឹង ជាមួយវីតាល់ តាំងពីដើមរហូតមក។
លោកស្រី បានបន្ថែមថា កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលពិភពលោកមិនទាន់ចាកចេញផុតទាំងស្រុងនៅឡើយ ពីវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ, កម្ពុជា ក៏ដូចពិភពលោកកំពុងតែបន្តឆ្លងកាត់នូវការវិវត្តប្រែប្រួលយ៉ាងលឿន នៃនិន្នាការជាច្រើន ដែលបង្កើតឲ្យមាននូវបញ្ហាប្រឈម និងហានិភ័យឥតស្រាកស្រាន្ត ហើយអ្វីដែលគួរអោយកត់សម្គាល់នោះ គឺតម្រូវការឈាម នៅកម្ពុជាមានការកើនឡើង ។
គួរបញ្ចាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ៕
សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


