ព័ត៌មានជាតិ
សៀវភៅបែបប្រវត្តិសាស្ត្រ នយោបាយលក់ដាច់ច្រើនក្រោយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អ្នកលក់សៀវភៅតាមបណ្ណាគារក្នុងរាជធានីភ្នំពេញ បានប្រាប់ថា ការលក់សៀវភៅប្រមាណមួយរយៈពេលចុងក្រោយលក់ដាច់ច្រើនជាងគេគឺជាសៀវភៅផ្នែកប្រវត្តិសាស្ត្រ និងនយោបាយ បន្ទាប់ពីកើតមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។
សហស្ថាបនិកបណ្ណាគារ My Cambodia Bookshop លោក ប៊ួយ សុធន ប្រាប់កម្ពុជាថ្មីថា កន្លងមកលោកលក់សៀវភៅបែបផ្នត់គំនិតច្រើន បន្ទាប់មកសៀវភៅទាក់ទងនឹងប្រវត្តិសាស្ត្រ នយោបាយ មានអ្នកអានច្រើន។
លោកថា កំណើននៃការអាននៅភ្នំពេញ និងតាមបណ្ដាខេត្តមានការកើនឡើង ដោយសារតែអ្នកល្បីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកជួយផ្សព្វផ្សាយ។

លោក ប៊ួយ សុធន បានប្រាប់ថា តាំងពីដើមមកយុវជនដែលជាអ្នករៀនសូត្រ ពួកគាត់ចូលចិត្តសៀវភៅបែបប្រវត្តិសាស្ត្រ នយោបាយ ហើយដោយសារស្ថានភាពនយោបាយនៅលើពិភពលោកទៀត ពួកគាត់កាន់តែចង់ដឹងទៀត។ ហើយថា អ្នកដែលចាប់អារម្មណ៍សៀវភៅទាំងអស់នោះ ឆ្លើយតបជាមួយស្ថានភាពនយោបាយលើពិភពលោក គឺជាអ្នកដែលពាក់ព័ន្ធជាមួយវិស័យនយោបាយ ឬផ្នែកសារព័ត៌មាន អភិបាលកិច្ច នៅក្នុងជួររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គឺពួកគាត់អានហើយ។ ចំណែកយុវជនទូទៅអានដែរតែនៅមានកម្រិត អានដែរតែនិស្សិតដែលពួកគាត់រៀនមុខវិជ្ជានយោបាយនេះ។

ម្ចាស់បណ្ណាគារបាក់ទូក និងអាជីវករលក់សៀវភៅ ដែលភាគច្រើនជាសៀវភៅប្រវត្តិសាស្ត្រ នយោបាយ ក៏បានបង្ហើបប្រាប់ដូចគ្នាដែរថា មួយរយៈនេះ ប្រភេទសៀវភៅដែលពួកគាត់លក់ដាច់ច្រើន គឺទាក់ទងនឹងសៀវភៅប្រវត្តិសាស្ត្រ នយោបាយ ប៉ុន្តែគាត់មិនបញ្ជាក់ពីចំនួនលក់ចេញនោះទេ។
រហូតមកដល់ពេលនេះ មិនមានទន្ន័យច្បាស់លាស់ អំពីចំនួន អ្នកអានសៀវភៅនៅកម្ពុជានោះទេ ប៉ុន្តែសន្ទុះនៃកំណើនអ្នកអាន បង្ហាញតាមរយៈ ចំណងជើងសៀវភៅ ដែលបោះពុម្ពដាក់លក់កាន់តែច្រើននៅតាមបណ្ណាគារ និងតូបលក់សៀវ។

ទោះជាយ៉ាងណា លោក សុខ ឡាក់ សហស្ថាបនិកបណ្ណល័យបញ្ញវន្ត បានប្រាប់ថា មិនមានតួលេខច្បាស់លាល់អំពីអ្នកអាននោះទេ ប៉ុន្តែការលក់សៀវភៅមានការធ្លាក់ចុះ នៅក្នុងរយៈពេលចុងក្រោយនេះ។ លោក សុខ ឡាក់ ” ខាងគ្រឹះស្ថានបោះពុម្ភផ្សាយ និងម្ចាស់ស្នាដៃនិពន្ធមានការត្អូញត្អែរបន្តិចនៅមួយរយៈចុងក្រោយនេះ ហើយអ្នកលក់សៀវភៅមួយចំនួនធំ គាត់បោះបង់ការលក់ដែរ ដោយសារការប្រកួតប្រកួតប្រជែងច្រើន ខណៈអ្នកលក់មួយចំនួន ទម្លាក់តម្លៃ”។ លោក សុខ ឡាក់ ប្រាប់ថា បើប្រៀបធៀបទៅនឹង ៥ ឆ្នាំមុន គឺការអានកើនឡើង តែបើ១ឆ្នាំចុងក្រោយនេះ គឺនិន្នាការអានធ្លាក់ចុះ ដែលជាការបារម្ភមួយ។
យ៉ាងណាក៏ដោយ លោក ប៊ួយ សុធន លើកឡើងថា ប្រសិនបើចង់ឱ្យកំណើននៃការអានកើនឡើងបន្ថែមទៀត គឺអ្នកល្បីៗ ដូចជាអ្នកនយោបាយ ថ្នាក់ដឹកនាំនៅតាមក្រុមហ៊ុន តារាចម្រៀងល្បីៗ ចូលរួមជួយផ្សព្វផ្សាយ បង្អួតពីការអានសៀវភៅ ខណៈលោកអះអាងថា អ្នកទាំងនោះ កម្រនឹងជួយចូលរួមបែបនេះណាស់ ជាពិសេសតារាចម្រៀង សិល្បៈ កម្រឃើញណាស់៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


