Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញតាមបណ្តាខេត្ត ត្រូវបន្តសកម្មភាពលើកកម្ពស់វិស័យគាំពារសង្គម ការពារជនមានពិការជាពិសេសកុមារ

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យមន្ត្រីជំនាញ តាមបណ្តារាជធានីខេត្តបន្តសកម្មភាព លើកកម្ពស់វិស័យគាំពារសង្គម ការពារជនមានពិការភាព និងមនុស្សចាស់ពិសេសកុមារតែម្ដង ស្របតាមគោលនយោ​បាយគាំពារសង្គម ២០១៦-២០២៥ ។

លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រព័ន្ធគាំពារសង្គម» ដែលមានការចូលរួមពីលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក ចំណុះរដ្ឋបាលខេត្តចំនួន ៥ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។

លោក ឈួរ សុបញ្ញា បានថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានទិសដៅយុទ្ធសាស្ត្រជាច្រើន សម្រាប់អនុវត្តតាមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ក៏មានវិស័យគាំពារសង្គម ការពារសិទ្ធិសេរីភាពកុមារ ជនមានពិការភាព និងសមាគមមនុស្សចាស់នៅកម្ពុជា ផងដែរ។ បន្ថែមពីនេះទៀត មន្ត្រីអនុគណ:កម្មាធិការជំនួយសង្គម ត្រូវយកចិត្តទុកដាក់បន្តចូលរួមសហការជាមួយអ្នកជំនាញការធនាគារពិភពលោក ដើម្បីពិភាក្សាលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការងារជំនួយសង្គមតែម្ដង។

លោកបានបង្ហាញនូវសុច្ឆន្ទៈដ៏ប្រសើរមួយ ក្នុងការចូលរួមលើកកម្ពស់វិស័យគាំពារសង្គម និងសមាគមមនុស្សចាស់ក្នុងវិស័យសង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌជាតិ គោលនយោបាយគាំពារសង្គម ២០១៦-២០២៥ នាពេលថ្មីៗនេះ ដែលស្របគ្នាជាមួយទិសដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចជាស្រេច៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម