ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង កោតសរសើរពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរ ប្រជាការពារ និងអ្នកអនាម័យ
លោកស្រីអភិបាលខេត្តកោះកុង បានកោតសរសើរ និងលើកចិត្តទឹកចំពោះកិច្ចប្រឹងប្រែង រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានរបស់ចៅសង្កាត់រង មេភូមិ កម្លាំងប្រជាការពារ និងអ្នកធ្វើអនាម័យ អំឡុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ កន្លងទៅ។
ចៅសង្កាត់រង មេភូមិ កងកម្លាំងប្រជាការពារភូមិ និងអ្នកសម្អាតអនាម័យជិត ១០០នាក់ ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជួបសំណេះសំណាង សម្តែងការកោតសរសើរ និងអរគុណ ចំពោះភាពលះបង់យកចិត្តទុកខ្ពស់ អនុវត្តបំពេញការងារកន្លងមក។
លោក អ៊ុក សុតា នាយករងរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ថា លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចៅសង្កាត់រងទាំង ៣ កងកម្លាំងប្រជាការពារភូមិ សម្របសម្រួលរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាក្រុមការងារធ្វើអនាម័យបរិស្ថាន ជុំវិញក្រុងខេមរភូមិន្ទ ពិសេសទីតាំងវត្តអារាមលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ។
បើតាមលោកនាយករងរដ្ឋបាលខេត្ត បន្តថា លោកស្រីអភិបាលខេត្តយល់ថា បើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារភូមិ និងអ្នកសម្អាតអនាម័យទេនោះ ក៏បញ្ហាសន្តិសុខ ព្រមទាំងកាកសំណល់សំរាមប្រភេទ ក៏ពិបាកគ្រប់គ្រងដែរ។ ប៉ុន្តែនេះ ដោយសារតែឆន្ទៈលះបង់ទាំងកម្លាំងកាយចិត្តមិនខ្លាចហត់នឿយរបស់អ្នកពាក់ព័ន្ធ ទើបទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។
មិនចំពោះតែការរក្សាសុខសុវត្ថិភាព និងសម្អាតបរិស្ថានតែពេលមានពិធីបុណ្យទានតូចធំៗនោះទេ លោកស្រី មិថុនា ភូថង សំណូមពរដល់អាជ្ញាធរមូលដ្ឋាន មេភូមិ កម្លាំងប្រជាការពារភូមិ អ្នកសម្អាតអនាម័យ មេត្តាបន្តចូលរួមគ្រប់គ្រងស្ថានការណ៍ភូមិឃុំមានសុវត្ថិភាព និងបោសសម្អាតអនាម័យថែមទៀត ដើម្បីភាពសុខសានបង្កើនការទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សោភ័ណ្ឌភាពអនាម័យបរិស្ថានឱ្យបានល្អស្អាត។
ទន្ទឹមនោះ លោកស្រីអភិបាលខេត្តកោះកុង ក៏បានចែកជូនជាថវិកាមួយចំនួន ភេសជ្ជៈម្នាក់ ១កេស និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សម្រាប់សម្អាតអនាម័យបរិស្ថានដល់អាជ្ញាធរភូមិសង្កាត់ ប្រជាការពារ និងអ្នកធ្វើអនាម័យផងដែរ។
គួររម្លឹកថា ៤ថ្ងៃចាប់ថ្ងៃទី ១៤ដល់ថ្ងៃទី ១៧ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរស្នាក់នៅ និងលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តកោះកុងចំនួន ៣៨.៨០៤នាក់ បើធៀបនឹងឆ្នាំ ២០១៩ ថយចុះ ៣.៩៣៨នាក់ រីឯអ្នកទេសចរបរទេសចំនួន ៧០២នាក់ ថយចុះ១១.៦៨១នាក់។
តំបន់រមណីយដ្ឋានទេសចរណ៍ ដែលអ្នកទេសចរទៅលេងកម្សាន្តលំហែ ភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ ស្រុកកោះកុង តំបន់លេងត្រជាក់ចិត្តនៅមុខអគាររដ្ឋបាលខេត្ត និងរមណីយដ្ឋានប្រវត្តិសាស្រ្តចេតយិឃុនឆាងឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ដោយឡែកលោក សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង ធ្លាប់ឲ្យដឹងដែរថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺត្រូវបានគ្រប់គ្រងបានដោយរលូន គ្រាកងកម្លាំងបានដាក់ពង្រាយនៅតាមគោលដៅវត្តអារាម ដងផ្លូវសំខាន់ៗ និងតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរមកកម្សាន្តសប្បាយ៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


