ព័ត៌មានជាតិ
លោក ងី មានហេង ៖ ពលរដ្ឋនៅភ្នំពេញមួយចំនួនតូចនៅតែបន្តគេចវេះពីការចាក់វ៉ាក់សាំងកូវីដ១៩
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមេសា ប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ប្រមាណជាង ១ ៤១២ ០០០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលសម្រេចបាន ១០០% ។ ក្នុងនោះ អ្នកចាក់ដូសទី៣ មានអត្រា ១០១% និងអ្នកចាក់ដូសទី៤ មានអត្រា ៦៩%។ តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា នៅតែមានពលរដ្ឋមួយចំនួនតូចបន្តគេចវេះកាតព្វកិច្ចការចាក់វ៉ាក់សាំងនេះ។

លោក ងី មានហេង បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»នៅព្រឹកថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋមួយចំនួនតូចហាក់មិនបានយកចិត្តទុកដាក់លើបញ្ហាសុខភាពសាធារណៈនោះឡើយ បើទោះបីកន្លងមកមន្ទីរសុខាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញតែងតែធ្វើការផ្សព្វផ្សាយអប់រំដល់ពួកគេឲ្យបានយល់ដឹងអំពីសារៈប្រយោជន៍ដ៏សំខាន់ និងភាពចាំបាច់បំផុតក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះក៏ដោយ។ លើសពីការផ្សព្វផ្សាយអប់រំនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជាអចិន្ត្រៃយ៍ចំនួន ៤១ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទទួលការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទាំងអស់។

ប្រធានមន្ទីរសុខភិបាលរូបនេះ បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ និងប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ចាប់ពីថ្ងៃទី២១ ខែមេសាមក ក្រុមគ្រូពេទ្យចល័តជាច្រើនក្រុម បានចេញប្រតិបត្តិការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមរោងចក្រ សហគ្រាស និងតាមបន្ទប់ជួលនានា។ ក្រុមគ្រូពេទ្យចល័តទាំងនេះ មានមកពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន ៤០ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចពិជ័យសេនា ទៀ បាញ់ ចំនួន ៧០ក្រុម និងក្រុមគ្រូពេទ្យក្រសួងការពារជាតិជាដើម។

ប៉ុន្តែយ៉ាងណាក្ដី លោក លោក ងី មានហេង បញ្ជាក់ថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ គ្មានសមត្ថកិច្ចចាត់វិធានការច្បាប់ ឬវិធានការរដ្ឋបាលណាមួយនោះទេចំពោះប្រជាពលរដ្ឋដែលព្យាយាមគេចវេសកាតព្វកិច្ចទទួលវ៉ាក់សាំងនេះ ក្រៅពីការផ្សព្វផ្សាយអប់រំ និងការចុះប្រតិបត្តិការចាក់នៅតាមមូលដ្ឋានរបស់ពួកគាត់។ ប៉ុន្តែ សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា បុគ្គលទាំងឡាយដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ដែលជាវ៉ាក់សាំងកាតព្វកិច្ច រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


