ព័ត៌មានជាតិ
ត្រីមាសទី១ ឆ្នាំ២០២២ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនឡើង ១៦,៣២%
នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនឡើង១៦,៣២% ។នេះបើយោងតាមប្រសាសន៍លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

លោកបានមានប្រសាសន៍ថា យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កុងតឺន័រឆ្លងកាត់មានចំនួន ១៩៨ ១៨២ TEUs នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ កើនឡើងចំនួន១៦,៣២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញថាសេដ្ឋកិច្ចកម្ពុជាបានចាប់ផ្ដើមងើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

លោកបានចោទសួរ និងឆ្លើយអំពីមូលហេតុដែលនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវពង្រីកបន្ថែម គឺដោយសារមានកប៉ាល់ចូលច្រើន ហេតុផលនាំឲ្យមានកប៉ាល់ចូលច្រើន គឺដោយសារទំនិញដឹកចេញដឹកចូលច្រើន ហេតុផលនាំឲ្យមានទំនិញដឹកចេញចូលច្រើន គឺដោយសារសេដ្ឋកិច្ចមានការរីកចម្រើន និងជាចុងក្រោយបានសួរថា ហេតុដូចម្ដេចបានជាសេដ្ឋកិច្ចមានការរីកចម្រើន ចម្លើយគឺដោយសារសុខសន្តិភាព។ ដូច្នេះសុខសន្តិភាពគឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្ដានុពល មានអំណោយផលពីធម្មជាតិសម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានឃ្លង់ចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។ ដោយឡែកនិយោជិតកំពង់ផែមាន លក្ខណៈសម្បត្តិ និងមានជំនាញសមត្ថភាពគ្រប់គ្រាន់លើការងារប្រតិបត្តិការ និងបានបញ្ជូនទៅបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសនានាដូចជា៖ ជប៉ុន កូរ៉េ សឹង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីបម្រើវិស័យកំពង់ផែឲ្យមានការរីកចម្រើន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ រួមជាមួយនឹងការគាំទ្រពីទីភ្នាក់ងារJICA លើការអភិវឌ្ឍកំពង់ផែទាំងផ្នែករឹង និងផ្នែកទន់ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុសម្រាប់ដំណើរការអភិវឌ្ឍកំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុរំពឹងទុកថា ចំណតផែកុងតឺន័រថ្មីជំហានទី២ និងជំនាញទី៣ នឹងមានសមត្ថភាពឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំបានចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ។

ក្រៅពីអាជីវកម្មលើកដាក់ និងថែរក្សាទំនិញ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានអាជីវកម្មបន្ទាប់បន្សំមួយទៀតគឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានដំណើរការតាំងពីឆ្នាំ២០១២ មានផ្ទៃដីទំហំ៦៤ហិកតា ដែលបានសាងសង់តាមបទដ្ឋានបច្ចេកទេសខ្ពស់ និងមានទីតាំងស្ថិតនៅជាប់នឹងកំពង់ផែក្រុងព្រះសីហនុ បង្កលក្ខណៈងាយស្រួលដល់ធុរកិច្ចទាក់ទងនឹងការដឹកជញ្ជូន។ តំបន់សេដ្ឋកិច្ចពិសេសនេះបង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេសជាពិសេសដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជា និងគាំទ្រអាជីវកម្មកំពង់ផែផងដែរ។

សេវាកម្មរបស់តំបន់សេដ្ឋកិច្ចពិសេសរួមមានជួលដីសម្រាប់សាងសង់រោងចក្រភស្តុភារកម្ម និងភណ្ឌាគារគយមានដែនកំណត់ ជួលរោងចក្រនិងឃ្លាំង ផ្គត់ផ្គង់ថាមពលអគ្គិសនី ទឹកស្អាត និងចម្រោះទឹកកខ្វក់ ជួលការិយាល័យ ជួលអគារស្នាក់នៅ និងសេវាផ្សេងៗទៀតផងដែរ៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ