ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យពិភាក្សាផ្ទេរអ្នកជំងឺកូវីដ ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សាគ្នា ផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅព្យាបាលនៅមន្ទីរពេទ្យផ្សេង ដើម្បីយកពហុកីឡដ្ឋានជាតិអូឡាំពិក ទៅឲ្យផ្នែកកីឡាវិញ។
ការណែនាំនេះ បានធ្វើឡើងគ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលអាចផ្ទុកអ្នកជំងឺបានប្រមាណ ១ម៉ឺននាក់ ហើយនឹងត្រូវបញ្ចប់នាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។
ជាមួយគ្នានេះ ដោយសារតែអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានការថយចុះនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវពិភាក្សាគ្នា ដើម្បីផ្ទេរអ្នកជំងឺកូវីដ-១៩ ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងវិញ។ ចំណែកឯពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវផ្ដល់ជូនទៅផ្នែកកីឡាវិញ ដើម្បីហ្វឹកហាត់ សម្រាប់ការប្រកួតកីឡាសំខាន់ៗ នាពេលខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


