ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់
នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងហិរញ្ញប្បទានភេរវកម្ម នៃក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំ ស្តីពី បែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្រ្តីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានជាច្រើនរូប។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការអនុវត្តច្បាប់ទាក់ទងនឹងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ក្នុងហិរញ្ញប្បទានភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

លោករដ្ឋលេខាធិការ បានលើកឡើងថា «ក្រៅពីច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ដែលប្រើប្រាស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន ត្រូវពិនិត្យលើសម្អាងបទល្មើស ដែលអាចពន្លាតដល់ការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិ ក្នុងករណីមានតម្រុយដែលឈានដល់ ការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់»។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថាន ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាក់ទងនឹងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
សូមជម្រាបថា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញ ជូនសិក្ខាកាមជាបន្តបន្ទាប់ពីច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គោលការណ៍ណែនាំ ស្តីពី បែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបានចែករំលែកបទពិសោធការងារពាក់ព័ន្ធ នឹងការចងក្រងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់នាពេលកន្លងទៅ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


