ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកកម្មករ-កម្មការិនី ជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជន នៅក្នុងពិធីសំណេះ សំណាលជាមួយថ្នាក់ដឹកនាំសហជីព ក្នុងឱកាសខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និងសន្តិសុខការងារ” ដែលប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលរងការញាំញីដោយសារសង្គ្រាមរាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ, ការបង្កើតការងារ, ស្ថិរភាពការងារ និងសុវត្ថិភាពការងារ ជាពិសេសក្នុងបរិបទដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងគ្រោះដោយសារការរាតត្បាតនៃ ជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់ផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាបានខិតខំដោះស្រាយ និងជម្នះបញ្ហារហូតសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការដឹកនាំដ៏មោះមុតអង់អាចក្លាហាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងធ្លុងមហាសាមគ្គីភាពជាតិតាមរយៈការចូលរួមប្រកប ដោយទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ ប្រភេទ កងទ័ពអាវស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងកម្មករ-កម្មការិនីនៅទូទាំងប្រទេសផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា “បងប្អូនកម្មករ-កម្មការិនីជាកម្លាំងស្នូល និងជាគ្រោងឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ចជាតិ ព្រមទាំងជាកម្លាំងចលករដ៏សំខាន់នៃសង្វាក់ផលិតកម្ម ដោយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ដំណើរទៅមុខរបស់សង្គមជាតិ។ ទន្ទឹមនឹងនេះ បងប្អូនក៏ជាកម្លាំងដ៏រឹងមាំមួយ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការញុះញង់នានាដែលអាចនាំឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិតតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ហើយក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា ប្រជាពលរដ្ឋជាម្ចាស់កម្មសិទិ្ធនៃសន្តិភាព និងភាពសុខសាន្ត ដែលគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងសម្រេចបានដូចសព្វថ្ងៃនេះ ដោយបានបូជា លះបង់នូវសាច់ស្រស់ ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាង។ តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញារួចមកហើយក្នុងការបន្តថែរក្សាសន្តិភាពឱ្យបានដាច់ខាត ដោយហេតុថា សន្តិភាពនេះហើយក៏ជាកត្តាមួយដែលផ្តល់លំនឹងទំនុកចិត្តដល់អ្នកវិនិយោគបរទេស និងការសម្រេចបាននូវនិរន្តរភាពនៃឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


