ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការឲ្យនិយមន័យ សារព័ត៌មានរិះគន់រាជរដ្ឋាភិបាលថា ជាសារព័ត៌មានឯករាជ្យនោះ ជារឿងគ្រោះថ្នាក់បំផុត
ការឲ្យនិយមន័យសារព័ត៌មាន ដែលរិះគន់រដ្ឋាភិបាលថា ជាសារព័ត៌មានឯករាជ្យ នោះគឺជារឿងគ្រោះថ្នាក់បំផុត។ នេះជាការលើកឡើងរបស់លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២ ដែលរៀបចំឡើងដោយអង្គការសមាគមចំនួន ២៤ នៅថ្ងៃទី ២ ខែឧសភានេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានអះអាងថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្ដល់នូវភាពស្របច្បាប់ និងតម្លៃដល់អង្គភាពព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ទាំងក្នុងស្រុក និងក្រៅស្រុកស្មើៗគ្នា ដោយមិនបានគិតថា អង្គភាពសារព័ត៌មានណាតូច ឬអង្គភាពណាធំ ជាសារព័ត៌មានអនឡាញ ឬសារព័ត៌មានបែបប្រពៃណីនោះទេ។ ម្យ៉ាងទៀត ទោះបីជាមាននិន្នាការនយោបាយបែបណាក៏ដោយ ក្នុងនាមក្រសួងព័ត៌មាន តែងតែផ្ដល់នូវភាពស្របច្បាប់ស្មើៗគ្នា និងតម្លៃស្មើៗគ្នាទាំងអស់។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងទៀតថា ក្រសួងព័ត៌មាន សូមលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មាន ព្រមទាំងអង្គការសង្គមស៊ីវិល ដែលចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២នេះ និងទាំងសមាគម ក៏ដូចជាសហគមន៍ទាំងអស់ ឲ្យសិក្សាស្វែងយល់អំពីទិដ្ឋភាពច្បាប់ ស្ដីពី របបសារព័ត៌មានឡើងវិញ ដើម្បីបញ្ចៀសកុំឲ្យមានការយល់ច្រលំពីស្មារតីរបស់ច្បាប់។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា «ខ្ញុំបារម្ភបំផុត នៅពេលដែលបងប្អូនទាំងអស់គ្នាឲ្យនិយមន័យនៃពាក្យថា សារព័ត៌មានឯករាជ្យ ដោយកំណត់នូវនិយមន័យតែមួយផ្នែក មិនមែនទាល់តែសារព័ត៌មានហ្នឹងផ្សាយតែរិះគន់ សារព័ត៌មានហ្នឹងផ្សាយប្រឆាំងតែរាជរដ្ឋាភិបាល បានហៅថា ឯករាជ្យនោះទេ នេះជាការឲ្យនិយមន័យមួយដែលគ្រោះថ្នាក់ ហើយដែលគួរឲ្យព្រួយបារម្ភ»។
បើតាមអ្នកនាំពាក្យរូបនេះ នៅពេលដែលមានការ ឲ្យនិយមន័យសារព័ត៌មានឯករាជ្យ តាមរបៀបបច្ចុប្បន្ន គឺនឹងនាំមកនូវការបែកបាក់ប្រេះស្រាំចំពោះសាមគ្គីភាព ជាពិសេសនៅក្នុងវិជ្ជាជីវៈសារព័ត៌មាន និងផ្ដល់ជាមូលដ្ឋានមួយ ដែលអាចឲ្យអ្នកសារព័ត៌មាន មានការបែងចែកបក្សពួក និងក្រុមក៏ដូចជានិន្នាការនយោបាយ ដែលជាមូលហេតុ និងជាបញ្ហាចម្បងធ្វើឲ្យមានការប៉ះពាល់ ទៅដល់សេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា «ដូច្នេះទាំងអស់គ្នា ត្រូវចូលរួមចំណែកនៅក្នុងការទទួលខុសត្រូវ ក្នុងពេលដែលយើងទាមទារ នូវសិទ្ធិសេរីភាពដែលការពារដោយច្បាប់ យើងក៏ត្រូវបំពេញកាតព្វកិច្ចករណីយកិច្ច និងការទទួលខុសត្រូវដោយអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមានដែរ»។
ទិវាសេរីភាពសារព័តមាន ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣ ខែឧសភា។ កម្ពុជា នឹងរៀបចំទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី ២៩ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានចូលរួមពីតំណា ងអង្គការយូណេស្កូប្រចាំកម្ពុជា តំណាងស្ថាន ទូតស៊ុយអ៊ែត និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមន្ត្រីអ្នកនាំពាក្យ អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូបទៀត៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


