ព័ត៌មានជាតិ
សិស្សបាក់ឌុប ២០១៤ ចាំមិនភ្លេច ទឹកភ្នែកក្រៅរបងសាលា ជំនាន់រដ្ឋមន្ត្រីហង់ ជួនណារ៉ុន
ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាក្នុងអណ្ណតិទី ៥ ក្នុងឆ្នាំ ២០១៣ ឯកឧត្ដមហង់ ជួនណារ៉ុនបានកែប្រែកំណត់ត្រាអវិជ្ជមានលើវិស័យអប់រំ ដែលកើតឡើងយ៉ាងចាក់ស្រេះរាប់សិបឆ្នាំក្នុងការគិតរបស់មជ្ឈដ្ឋានទូទៅ ទៅលើការប្រលងបញ្ចប់ការសិក្សារបស់សិស្សប្រឡងបាក់ឌុប ដែលតែងមានការចោទប្រកាន់ពីការស៊ីសំណូក ការបែកធ្លាយវិញ្ញាសា និងកើតមានរឿងមិនប្រក្រតីជាច្រើនទៀត។

ព្រឹត្តិការណ៍ដ៏ធំពីរបានបង្កការចាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់កើតឡើងជំនាន់ដឹកនាំដោយរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន
>ឆ្នាំ២០១៤ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា លោកដឹកនាំការប្រឡងបាក់ឌុបដោយបង្កើតពាក្យស្លោក អ្នកចេះជាប់ ពីការប្រឡងមិនបើកចម្លង មកធ្វើដោយពឹងផ្អែកលើសមត្ថភាពខ្លួនឯង។ ក្នុងឆ្នាំដំបូងនោះលទ្ធផលសិស្សជាប់ស្ថិតក្នុងកម្រិតមិនដល់ ៥០ភាគរយក្នុងចំណោមបេក្ខជនដែលបានចូលរួមប្រឡងទាំងអស់។
បេក្ខជនប្រឡងនៅទូទាំងប្រទេសកាលនោះសរុបមានចំនួន ៨៩ ៩៣៧នាក់ អ្នកជាប់មានតែ ២៣ ១២៦នាក់ ស្មើនឹង ២៥,៧២% ប៉ុណ្ណោះ។ វាគឺជាឆ្នាំដំបូងនៃកំណែទម្រង់ទៅលើការប្រឡងបាក់ឌុប ហើយក៏មានការតវ៉ាដោយសារវិធានការរបស់ក្រសួងអប់រំអនុវត្តតក់ក្រហល់ពេក រហូតមានការរៀបចំការប្រឡងជាលើកទី២ នៅក្នុងឆ្នាំដដែល ហើយលទ្ធផលដែលទទួលបានគឺមានអ្នកជាប់ ១២ ១៩៩នាក់ ស្មើនឹង ១៧,៩៤% ក្នុងចំណោមបេក្ខជនប្រមាណជាង ៦ម៉ឺននាក់។
>ឆ្នាំសិក្សា២០១៩-២០២០ សិស្សថ្នាក់ទី ៩ និង ១២ ប្រកាសជាប់ដោយស្វ័យប្រវត្តិ
ក្នុងប្រវត្តិសាស្រ្តមិនធ្លាប់មាន លទ្ធផលការប្រឡងបញ្ចប់សិក្សាថ្នាក់បឋមភូមិ (ទី៩) និងទុតិយភូមិ (ទី១២) សម្រេចឲ្យសិស្សជាប់ជាស្វ័យប្រវត្តិ។
ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តវិស័យអប់រំ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនាឆ្នាំសិក្សា២០១៩-២០២០ ត្រូវបានលុបចោល ហើយសិស្សជាប់ដោយស្វ័យប្រវត្តិមិនប្រកាសនិទ្ទេស។
ការសម្រេចចុងក្រោយនេះ ក្រោយក្រសួងអប់រំបានធ្វើការពន្យារពេលប្រឡងម្តងជាពីរម្តង ស្របពេលវិបត្តិជំងឺកូវីដ នាំឲ្យបិទសាលារៀន ឬរឹតត្បិតក្នុងការសិក្សាក្នុងថ្នាក់៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


