ព័ត៌មានជាតិ
៤ខែឆ្នាំនេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៦០០ករណី កើនឡើងជាងឆ្នាំមុន
នៅក្នុងរយៈពេល ៤ខែឆ្នាំ ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៦០០ករណី។ ក្នុងនោះ មានស្លាប់ ១ករណី និងមានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ឧសភានេះថា រយៈពេល ៤ខែឆ្នាំ ២០២២នេះ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានការកើនឡើងជាងឆ្នាំមុនបន្តិច។ ប៉ុន្តែករណីស្លាប់ មានចំនួនប្រហាក់ប្រហែលគ្នាគឺ ១ករណីដូចគ្នា។

លោកវេជ្ជបណ្ឌិត បានបន្តថា រាជធានី-ខេត្ត ដែលមានអ្នកឆ្លងជំងឺគ្រុនឈាមច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ហើយមន្ត្រីបានចាប់ផ្តើមដាក់ថ្នាំអាបេតជាបន្តបន្ទាប់នៅតាមខេត្តទាំងនោះ ដើម្បីទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «ក្នុងសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងបន្តិច ដោយសារឥឡូវនេះ ដូចយើងបានដឹងស្រាប់ហើយថា មានភ្ញៀងជាហូរហែមកហើយឆ្នាំនេះ ដល់វន័្តឆ្នាំទី ៣ទី ៤ នៃការផ្ទុះចុងក្រោយ កាលពីឆ្នាំ ២០១៩ហើយ។ អីចឹងហើយ បានជាយើងឃើញថា ករណីជំងឺគ្រុនឈាម មានការកើនឡើងបន្តិចម្តងៗ»។

លោកវេជ្ជបណ្ឌិ តបានបន្ថែមថា កត្តាបម្រែបម្រួលអាកាសធាតុ ដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ ឆ្នាំម្តង។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណ ១០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រូវចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមនេះទាំងអស់គ្នា ក្នុងការចូលរួមសំអាតអនាម័យនៅជុំវិញលំនៅឋាន និងទីសាធារណៈឲ្យបានស្អាតដូចជាលប់បំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗ និងរាល់វត្ថុដែលអាចដក់ទឹកបានព្រោះវាជាជម្រក នៃការកកើតដង្កូវទឹកដែលវិវត្តទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។
លោកប្រធានកម្មវិធីជាតិ បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


