ព័ត៌មានជាតិ
ផ្ទុះអាវុធ៥គ្រាប់នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បណ្ដាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
កាលពីវេលាម៉ោង០៣ និង២០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិទួលកី សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ៤៦ឆ្នាំ ជិះម៉ូតូម៉ាកPCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1 I D7477 ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះបានត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែពេលទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចបានរកឃើញសម្បកគ្រាប់កាំភ្លើងចំនួន៥គ្រាប់ ដែលជនសង្ស័យបានបាញ់មកលើជនរងគ្រោះ ហើយគេចខ្លួនបាត់តែម្ដង។
ទោះជាយ៉ាងណា មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ ស្រាវជ្រាវ រកវត្ថុតាងបន្ថែមទៀត ដើម្បីកំណត់មុខសញ្ញា ឈានដល់ការចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


