ព័ត៌មានជាតិ
អ៉ីម៉ាន់នី (eMoney) ឈ្នះពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards
អ៉ីម៉ាន់នី (eMoney) ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុចល័ត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Viettel Cambodia (មិត្តហ្វូន) ទើបតែទទួលបានពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards ដែលរៀបចំកម្មវិធី ផ្ដល់ពានរង្វាន់ដល់អាជីវកម្ម និងដាក់ចំណាត់ថ្នាក់អាជីវកម្មរបស់បណ្ដាក្រុមហ៊ុនធំៗលើពិភពលោក។

អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ៉ីម៉ាន់នី លោក វុ ទួន ឡុង (Vu Tuan Long) មានប្រសាសន៍ថា ក្រុមហ៊ុនបានទទួលការអបអរសាទរ និងការប្រកាសពានរង្វាន់មាស Gold Globee® Winner នៅក្នុងផ្នែក ជោគជ័យកំណើនការលក់ប្រចាំឆ្នាំ ២០២២ លើកទី ៩ (9th Annual 2022 Sales Growth Achievement) ដែលពិធីប្រកាស និងប្រគល់រង្វាន់នោះ ត្រូវបានរៀបចំឡើងតាមរយៈវីដេអូពីចម្ងាយ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមហ៊ុនឈ្នះពានរង្វាន់ គណៈកម្មការ ក៏ដូចជាអ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មពាណិជ្ជកម្មមកពីជុំវិញពិភពលោក។
លោក វុ ទួន ឡុង មានប្រសាសន៍ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដ៏មានតម្លៃ ក្រុមការងារ និងដៃគូសហការទាំងអស់ ដែលបានជួយឲ្យអ៉ីម៉ាន់នីសម្រេចបាននូវសមិទ្ធផលនេះឡើង”។
លោក វុ ទួន ឡុង បានមានប្រសាសន៍បន្តទៀតថា៖ “ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីភាពឈានមុខគេរបស់អ៉ីម៉ាន់នី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងបេសកកម្មត្រួសត្រាយផ្លូវនៃការបង្កើតសង្គមឌីជីថល និងវិស័យ FINTECH នៅកម្ពុជា”។
គណៈកម្មការកាត់សេចក្ដីក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជាថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញមកពីបណ្ដាវិស័យផ្សេងៗ ជាង ៥០ រូប មកពីជុំវិញពិភពលោក ហើយបានចូលរួមដើម្បីផ្ដល់ពិន្ទុ និងមតិយោបល់ផ្សេងៗដើម្បីកំណត់ជ្រើសរើសជ័យលាភីសម្រាប់ពានរង្វាន់ក្នុងឆ្នាំ ២០២២ នេះ។
ក្រុមហ៊ុន អ៉ីម៉ាន់នី ផ្ដល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទដល់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះរួមមាន សេវាវេរលុយ សេវាទូទាត់វិក្កយបត្រទឹកភ្លើង បញ្ចូលលុយទូរស័ព្ទ ទូទាត់តាមកូដ QR សេវាដកប្រាក់ និងដាក់ប្រាក់ និងសេវាវេរលុយទៅវៀតណាម ដែលសេវាទាំងអស់នេះមានផ្ដល់តាមរយៈភ្នាក់ងាររបស់អ៉ីម៉ាន់នីប្រមាណជាង ៨០០០ ភ្នាក់ងារទូទាំងប្រទេស៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


