ព័ត៌មានជាតិ
និស្សិតខ្មែរឈ្នះពានរង្វាន់ និងមេដាយជាច្រើនក្នុងការប្រកួតអន្តរជាតិនៅតៃវ៉ាន់
និស្សិត និងសាស្ត្រាចារ្យ២៧រូបមកពីសាកលវិទ្យាល័យន័រតុន មកពីផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័របានឈ្នះមេដាយ និងពានរង្វាន់ជាច្រើនក្នុងព្រឹត្តិការណ៍ពិភពលោក “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាលក្ខណៈអន្ដរជាតិនៅទីក្រុងកៅស៊ុងប្រចាំឆ្នាំ២០២២” នៅលើទឹកដីកោះតៃវ៉ាន់ ដែលមាន៣៤ប្រទេសចូលរួម។

ព្រឹត្តិការណ៍ពិភពលោក “គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាលក្ខណៈអន្ដរជាតិនៅទីក្រុងកៅស៊ុងប្រចាំឆ្នាំ២០២២” ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដែលមានប្រទេស ៣៤ចូលរួម ភាគច្រើនសុទ្ធតែជាប្រទេសនៅក្នុងប៉ែកអឺរ៉ុប។ ចំពោះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានចូលរួមដែរនោះមានដូចជាប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងកោះតៃវ៉ាន់។
ជាមួយគ្នានោះ និស្សិតមកពីសាកលវិទ្យាល័យន័រតុនតំណាងឱ្យប្រទេសកម្ពុជា ក៏បានចូលរួមប្រកួតលើស្នាដៃ ១៤គម្រោងផងដែរ។ ក្នុងនោះ ផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យាមាន០៦គម្រោង។ ចំណែកកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចមាន ០៣គម្រោង និងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រមាន ០៥គម្រោង។ ជាលទ្ធផល និស្សិតខ្មែរក៏បានទទួលនូវលទ្ធផលជាទីគាប់ចិត្តសម្រាប់មុខមាត់ប្រទេសកម្ពុជា។ ទាំងនេះ សុទ្ធតែជាគម្រោងដែលនិស្សិតខ្មែរទទួលបានពានរង្វាន់ និងមេដាយជាច្រើនទៀត។

ជុំវិញនឹងការទទួលបានជយលាភីនេះ លោកស្រី សូរ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យន័រតុនបានលើកឡើងថា កាលដែលនិស្សិតខ្មែរទទួលបានជយលាភីលើឆាកអន្តរជាតិនេះ គឺជាមោទនភាពធំធេងណាស់របស់កម្ពុជា។
កូនខ្មែរជំនាន់ក្រោយអាចបង្កើតនូវស្នាដៃថ្មីៗបាន ព្រមទាំងទទួលបានជយលាភីលើឆាកអន្តរជាតិដែលភាគច្រើនគឺជាប្រទេសនៅប៉ែកអឺរ៉ុបចូលរួម ទាំងនេះគឺជាលទ្ធផលមួយដែលគួរឱ្យស្ងើចស្ងែង។

កញ្ញា រីចាន់ សាន់ដេ ជានិស្សិតផ្នែកផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលទទួលបានពានរង្វាន់ពិភពលោកមួយនេះបានលើកឡើងថា នេះគឺជាលើកទីមួយ របស់កញ្ញា និងក្រុម ដែលខ្លួនមានឱកាសបានទៅប្រកួតលើឆាកពិភពលោកបែបនេះ កញ្ញាពិតជាមានក្តីរំភើបជាខ្លាំងចំពោះជយលាភីមួយនេះណាស់។
ចំណែកលោក ឡុង ដាវិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បានឲ្យដឹងថា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ លោក និងក្រុមទាំងមូល បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបានប្រើប្រាស់រយៈពេលជាយូរ ដើម្បីបង្ហាញពីសកត្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិឱ្យបានស្គាល់។ ជាលទ្ធផល ក្រុមលោកគឺអាចយកជយលាភីជូនកម្ពុជាបានប្រាកដមែន។
រីឯ កញ្ញា រដ្ឋា សុផានីត មកពីផ្នែកវិស្វកម្ម អគ្គិសនី និងអេឡិចត្រូនិច ដែលជាម្ចាស់ពានរង្វាន់មួយរូប ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន ដែលផ្តល់ឱកាសដល់ខ្លួន និងនិស្សិតដទៃទៀត បានចូលរួមប្រកួត និងបានឃើញពីព្រឹត្តិការណ៍ដ៏ធំមួយនេះ ដែលមានប្រទេសជាច្រើនបានចូលរួមផងដែរ។ ចំពោះពានរង្វាន់ និងជយលាភីដែលកម្ពុជាទទួលបានពេលនេះ គឺបញ្ជាក់ឱ្យឃើញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនមែនជាប្រទេសទន់ខ្សោយឡើយ។

សូមជម្រាបថា ការប្រកួតនេះត្រូវដាក់ពិន្ទុដោយគណៈកម្មការ២ ទៅ៣រូប ដែលសុទ្ធតែជាជនជាបរទេស។ ចំពោះការវាយតម្លៃលើគម្រោង គឺគណៈកម្មការមកពីប្រទេសផ្សេងៗ ដូចជាចក្រភពអង់គ្លេសជាដើម ដែលមើលទៅលើការបង្កើតថ្មីដែលជាអត្ថប្រយោជន៍ដល់បរិស្ថាន និងមិនប៉ះពាល់ដល់ពិភពលោក។ ប្រសិនជាគណៈកម្មការពេញចិត្តលើគម្រោងអ្វីមួយគឺធ្វើការវាយតម្លៃ និងដាក់ពិន្ទុ ដោយមិនបានគិតពីចំណាត់ថ្នាក់ឡើយ គឺគិតពី Top តាមគម្រោងនីមួយៗ។
ចំពោះពានរង្វាន់របស់កម្ពុជាផ្នែកកុំព្យូទ័រវិញ គឺកម្ពុជាទទួលបាន Top ICT ពោលគឺ ពានមួយនេះមានតែកម្ពុជាប៉ុណ្ណោះដែលទទួលបានប្រទេសផ្សេងទៀតដែលចូលរួមប្រកួរគឺមិនទទួលបានឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


