ព័ត៌មានជាតិ
ត្រឹម ៥ ឆ្នាំ ខេត្តបន្ទាយមានជ័យទទួលពានរង្វាន់ ៤ ផ្សេងគ្នាពីក្រៅប្រទេស
ក្រៅពីមានសក្តានុពលលើវិស័យនានាដូចជា កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យអប់រំ និងជាច្រើនទៀត ខេត្តបន្ទាយមានជ័យ ក៏មានសក្តានុពល អាចចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសមួយចំនួនក្នុងនោះ ខេត្តបន្ទាយមានជ័យ អាចបានទទួលពាន់រង្វាន់ពីក្រៅប្រទេសចំនួន ៤ ដូចជាប្រទេសវៀតណាម, អាល្លឺម៉ង់, ព្រុយណេ ជាដើម។

លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា តាមរយៈការខិតខំយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ អនុវត្តតាមគោលការណ៍ដាក់ចេញដោយរាជរដ្ឋាភិបាល បានជួយលើកមុខមាត់ខេត្ត និងមានការរីកចម្រើនគួរឱ្យគត់សម្គាល់។
មិនតែប៉ុណ្ណោះ តាមរយៈការប្រឡងប្រកួតប្រជែងទាំងនៅក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញនូវសមិទ្ធផលដែលខេត្តសម្រេចបាន ខេត្តបន្ទាយមានជ័យ បានទទួលពាន់រង្វាន់ មកពីក្រៅប្រទេសចំនួន ៤ផ្សេងគ្នា និងពានរង្វាន់នៅក្នុងប្រទេសជាច្រើនផងដែរ។

ជារួម ពាន់រង្វាន់ក្រៅប្រទេសទាំង ៤ ដែលខេត្តបន្ទាយមានជ័យទទួលបានរួមមាន៖
- ទី១ ពានរង្វាន់ទេសចរណ៍ប្រកបដោយ និរន្តរភាពអាស៊ានឆ្នាំ២០២០ នៅប្រទេសវៀតណាម
- ទី២ TO DO Award Contest ទេសចរណ៍ទំនួលខុសត្រូវ សង្គមឆ្នាំ២០២០ នៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២១
- ទី៣ ពានរង្វាន់ស្តង់ដារទេសចរណ៍ផ្អែកលើសហគមន៍អាស៊ាន ឆ្នាំ២០១៩-២០២១ នៅប្រទេសព្រុយណេ
- ទី៤ ជយលាភីផ្ទះស្នាក់អាស៊ាន ឃឿន ស្រីមុំ ស្តង់ដារឆ្នាំ ២០១៩- ២០២១ ប្រទេសវៀតណាម

ក្រៅពីពាន់រង្វាន់ក្រៅប្រទេស កាលពីពេលថ្មីៗកន្លងទៅនេះ ខេត្តបន្ទាយមានជ័យក៏បានទទួលពាន់រង្វាន់ក្នុងប្រទេសតាមរយៈការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត និងទីក្រុងឆ្លាតវៃ ដូចជា៖
- ចលនាប្រលងប្រណាំង បង្គន់សាធារណៈកម្ពុជាលើកទី២ ក្នុងឆ្នាំ២០២០ (ចំណតរថយន្តស៊ូជីង) ទទួលបានស្នាមញញឹម ៣
- រមណីយដ្ឋានសួនស្នេហ៍ជនបទ ទទួលបានស្នាមញញឹម ៣
- រមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ទទួលបានស្នាមញញឹម ៣
- សួនមានជ័យ ទទួលបានស្នាមញញឹម២
- ការប្រលងប្រណាំងសហគមន៍ទេសចរណ៍ ល្អបំផុតខេត្ត ទទួលបានជ័យលាភី ៣ ឆ្នាំជាប់គ្នា ( ឆ្នាំ២០១៧-២០២០ )
- ការប្រលងប្រណាំងទីក្រុងស្អាតលើកទី២ ឆ្នាំ២០២១ ក្រុងចំនួន២ ដែលបានជាប់ជ័យ លាភី ទទួលបានផ្ការំដួល ២ទងគឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត
- ការប្រលងប្រណាំងទីក្រុង ស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត បានទទួលជ័យលាភីផ្ការំដួល ២ទង នៅក្រសួងទេសចរណ៍ រាជធានីភ្នំពេញ
- ពានរង្វាន់សហគមន៍ទេសចរណ៍ឆ្នើមឆ្នាំ២០២២ នៅរាជធានីភ្នំពេញផងដែរ និងពានរង្វាន់ជ័យលាភីមាសប្រចាំឆ្នាំ២០២២ ផ្នែកអារាមមេត្រីភាពបរិស្ថាន(វត្តប្រាសាទស្រះកណ្ដាល (ខ្ពស់) ស្រុកព្រះនេត្រព្រះ នៅក្រសួងបរិស្ថានរាជធានីភ្នំពេញ។

គួររំលឹកផងថា ខេត្តបន្ទាយមានជ័យជាខេត្តមួយស្ថិតក្នុងចំណោមរាជធានីខេត្តទាំង ២៥ទូទាំងប្រទេស និងមានព្រំប្រទល់ខាងកើតទល់នឹងខេត្តសៀមរាប ខាងលិចទល់នឹងព្រះរាជាណាចក្រថៃ លាតសន្ធឹងប្រវែង ១៥៣គីឡូម៉ែត្រ ជាប់នឹងខេត្តស្រះកែវ និងខេត្តបូរីរ៉ាំ ខាងជើងទល់នឹង ខេត្តឧត្តរមានជ័យ ខាងត្បូងទល់ នឹងខេត្តបាត់ដំបង៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


