ព័ត៌មានជាតិ
អបអរសាទរ! ធនាគារ ហត្ថា បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២
យើងខ្ញុំមានមោទកភាពជាខ្លាំង ក្នុងការប្រកាសថា ធនាគារ ហត្ថា ម.ក បានទទួលពានរង្វាន់កិត្តិយសពីព្រឹត្តិការណ៍ ពានរង្វាន់ហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ឆ្នាំ ២០២២ ឬហៅកាត់ថា Global SME Finance Awards 2022។

ចំពោះជយលាភីឆ្នាំនេះ ធនាគារ ហត្ថា ត្រូវបានជ្រើសរើសចេញពីបេក្ខភាពជាច្រើនដែលមានភាព ប្រកួតប្រជែងខ្ពស់។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Global SME Finance Awards 2022 ត្រូវបានរៀបចំរួមគ្នាដោយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិករបស់ក្រុមធនាគារពិភពលោក (World Bank Group) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសកល (Global SME Finance Forum) ហើយទទួលបានការគាំទ្រពីសំណាក់ភាពជាដៃគូសាកលសម្រាប់បរិយាប័ន្នហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 (ឬហៅកាត់ថា GPFI ) ដែលព្រឹត្តិការណ៍នេះមានគោលដៅក្នុងការអបអរសាទរដល់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យកោតសរសើរក្នុងការផ្តល់ជូនអតិថិជនប្រភេទសហគ្រាសខ្នាតតូច និងមធ្យម នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ។
ថ្លែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោក Matthew Gamser នាយកប្រតិបត្តិនៃ Global SME Finance Forum បានមានប្រសាសន៍ថា៖ «ជារៀងរាល់ឆ្នាំ យើងសង្កេតឃើញថាមានស្ថាប័នកាន់តែច្រើន ជាងមុន បានធ្វើសកម្មភាពហួសពីការរំពឹងទុកក្នុងការជួយបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។ បន្ថែមពីលើនេះទៀត យើងក៏សង្កេតឃើញផងដែរនូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យជាច្រើន ក៏ដូចជាឱកាសក្នុងការកែលំអអតុល្យភាពកើតចេញពីកត្តាយេនឌ័រ អាយុ និងកត្តាវិសមភាពផ្សេងទៀត ហើយកាន់តែពិសេសជាងនេះទៅទៀត គឺយើងបានមើលឃើញពីវិធីថ្មីៗក្នុងការផ្ដល់ជូនសេវាកម្ម ដែលផ្តោតសំខាន់លើអតិថិជនជាអាទិភាព ដែលធានាបាននូវការផ្តល់ហិរញ្ញប្បទានដែលមានការទទួលខុសត្រូវខ្ពស់ និងផ្ដល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់អតិថិជន។ ពានរង្វាន់ប្រចាំឆ្នាំ ២០២២ នេះ ពាំនាំនូវលទ្ធផលដ៏ល្អប្រសើរមិនខុសពីព្រឹត្តិការណ៍មុនៗ ពោលគឺ គំនិតច្នៃប្រឌិត សមិទ្ធផល និងសក្តានុពលកាន់តែអស្ចារ្យជាងមុន។»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


