Connect with us

ជីវិតកម្សាន្ដ

ស្រាបៀរប្រណិតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ ឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២

បានផុស

នៅ

​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទកភាពក្នុងការ​ចែករំលែក​នូវ​ក្តី​សោមនស្ស​រីករាយ ក្នុងឱកាស​ដែល​ផលិតផល​ក្រា​ហ្វ​បៀរ (Craft Beer) ទឹកខ្មៅ​ដ៏​ប្រណិត ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer) បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នា ក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ ២០២២ សម្រាប់​ជយលាភី​មាស (Cambodia Gold Lager Dark) និង​ជយលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Lager Dark) ពី​ចក្រភព​អង់គ្លេស​។ កម្មវិធី World Beer Awards គឺជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​ធំ​បំផុត​លំដាប់​អន្តរជាតិ​ដែល​រៀបចំឡើង ក្នុង​គោលបំណង​ស្វែងរក​ផលិតផល និង​ផលិតករ​ស្រា​បៀរ​ដែលមាន​ភាព​ប៉ិនប្រសប់ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ក្នុងការ​សម្រេចបាន​នូវ​ការផលិត​ស្រា​បៀរ​ដ៏​អស្ចារ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឆ្នាំ​២០២២​នេះ មាន​ផលិតផល​ស្រា​បៀរ​ចំនួន​ជាង ៣២០០ ​ម៉ាក មកពី​ជាង​ ៥០ ​ប្រទេស​ផ្សេងគ្នា​ជុំវិញ​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ក្នុង​កម្មវិធី World Beer Awards​។ ផលិតផល​ស្រា​បៀរ​នីមួយៗ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ម៉ត់ចត់ និង​ច្រើន​ដំណាក់កាល ដោយ​គណៈកម្មការ​ជំនាញ​ខាង​ស្រា​បៀរ​អន្តរជាតិ​ជាច្រើនរូប ប្រកបដោយ​ការយកចិត្តទុកដាក់​បំ​ផុត​ទៅលើ​រសជាតិ គុណភាព និង​ការ​រចនា មុននឹង​ត្រូវ​បានទទួល​ស្គាល់ និង​ផ្តល់ជូន​នូវ​ជយលាភី​។

​នេះ​គឺជា​សមិទ្ធផល​គួរ​ជាទី​មោទនៈ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ផលិតផល​ស្រា​បៀរ​ថ្មី ដ្រា​ហ្គិ​ន បៀរ បានឈ្នះ​ពានរង្វាន់​ដ៏​អស្ចារ្យ​ទាំងពីរ​នេះ​ពី​កម្មវិធី​លំដាប់​ពិភពលោក បើទោះបីជា​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​មិនយូរប៉ុន្មាន​ក្តី​។ សមិទ្ធផល​នេះ កើតចេញពី​ការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការ​ផ្ចិតផ្ចង់​ក្នុងការ​ផលិត​នូវ​ស្រា​បៀរ​ដ៏​ល្អ​ឯក​មួយ ដើម្បី​រួមចំណែក​លើកស្ទួយ​កិត្យានុភាព​ជាតិ និង​ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា​។

​អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​សូម​ចែករំលែក​ភាពសប្បាយ​រីករាយ​និង​ការអបអរសាទរ​ចំពោះ ភាពជោគជ័យ​មួយ​នេះ​ជាមួយនឹង​ប្រជាជន​ខ្មែរ​យើងទាំងអស់គ្នា​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ គឺ​ដើម្បី​តបស្នង​ឱ្យ​ស័ក្ដិសម​ទៅនឹង​រាល់​ការចំណាយ និង​ការជឿទុកចិត្ត​ដ៏​មានតម្លៃ​បំផុត​របស់​អតិថិជន​។ ដ្រា​ហ្គិ​ន ព្រី​មៀម​ដាក​បៀរ គឺជា​សក្ខីកម្ម​នៃ​ការ​បេ្ត​ជ្ញា​ចិត្ត និង​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​យើងខ្ញុំ ក្នុងការ​ផលិត​ស្រា​បៀរ​ដែលមាន​គុណភាព​លំ​ដាប់​អន្តរជាតិ រសជាតិ​ថ្មី​ប្លែក​មិន​ធ្លាប់មាន ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍ និង​ទម្លាប់​ថ្មី​ក្មុង​ការទទួល​ទាន​ស្រា​បៀរ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចឱ្យ​អតិថិជន​ផ្តល់​តម្លៃ​តាមរយៈ​ការចាប់ផ្តើម​សប្បាយ​ជាមួយ​រសជាតិ និង​គុណភាព​ដ៏​ពិតប្រាកដ​» ។

​ទោះបី​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​ដ៏​ខ្លី​ក៏ពិតមែន ប៉ុន្តែ ដ្រា​ហ្គិ​ន​បៀរ ទទួលបាន​ការគាំទ្រ និង​ពេញនិយម​យ៉ាងខ្លាំង ដោយសារតែ​រសជាតិ​ស្រាល​ស្រទន់​ថ្មី​ប្លែក​មិន​ធ្លាប់មាន អមដោយ​ក្លិន​ឈ្ងុយ​ពី​គ្រឿងផ្សំ​ដ៏​សម្បូរបែប ដែល​ពោរពេញ​ដោយ​ឱជា​រស​និង​ភាព​ស្រស់ស្រាយ ជាមួយនឹង​កម្រិត IBU ទាប​ដែល​មិន​ធ្វើឱ្យ​ស្រា​បៀរ​ទឹកខ្មៅ​មួយ​ប្រភេទ​នេះ មាន​រសជាតិ​ជូរ និង​ល្វីង​ខ្លាំង​ដូច​ស្រា​បៀរ​ទឹកខ្មៅ​ដទៃទៀត​ឡើយ​។

​នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ត្រូវបាន​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ​។ ក្រៅពី Dragon Beer ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ចំនួន ២ ​ប្រភេទ​ទៀត គឺ​ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ គ្រុឌ ក៏​ធ្លាប់​បានឈ្នះ មេដាយមាស ពី​ស្ថាប័ន MONDE SELECTION ដ៏​ល្បីល្បាញ​សម្រាប់​ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​ផងដែរ បន្ទាប់ពី​បាន​ឈាន​ជើង​ចូលក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ត្រឹម​រយៈពេល​ជាង ៦ ​ខែ ស្រប​ពេលដែល​ស្រា​បៀរ​ជាច្រើន​ម៉ាក​ផ្សេងទៀត ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​យូរ​ឆ្នាំ​មកហើយ​ទទួលបាន​ត្រឹម​មេដាយប្រាក់​ប៉ុណ្ណោះ​។

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​តម្លៃ​ជាង ១៤០​ លាន​ដុល្លារ នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​ ២០២១​។ វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​មាន​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ទំនិញ និង​សេវាកម្ម អចលនទ្រព្យ សួន​ឧស្សាហកម្ម ធនាគារ ទីលាន​វាយ​កូន​ហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និង​វិស័យ​អប់រំ​។ ដោយសារ​ការប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល «​គុណភាព ភាព​ច្នៃប្រឌិត សេវាកម្ម​ល្អ​ឯក និង​សុខុមាលភាព​» តាំងពីដើម​រៀងមក វឌ្ឍនៈ គ្រុប តែងតែ​ទទួលបាន​ពានរង្វាន់​ធំៗ​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​សម្រាប់​រាល់​ការវិនិយោគ​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម