Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេល ៣ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩

បានផុស

នៅ

នៅក្នុងសារសំឡេងពិសេស នាព្រឹកថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង​អំពីបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃទី ៣​ហើយ ដែលព្រះរាជា ណាចក្រកម្ពុជា​ មិនមានការឆ្លងកូវីដ-១៩​។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ​មកនេះ ទូទាំងប្រទេស គឺមិនមានការឆ្លងមួយករណីណានោះទេ ដែលនេះគឺជាជោគជ័យបានមកពីការខិតខំរួមគ្នា ដែល​សម្ដេចត្រូវតែអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងជា​មួយជំងឺដ៏កាចសាហាវនេះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងគឺជាគន្លឹះដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ​បើពុំមានការចាក់វ៉ាក់សាំងទេ ប្រជាពលរដ្ឋពិតជារងគ្រោះមហន្តរាយ ដូចដែលបានកើតឡើងចំ​ពោះប្រជាពលរដ្ឋកម្ពុជា កាលពីឆ្នាំមុន ដែល​ម៉ោងនេះពេលនេះ គឺកំពុងតែមានការឆ្លង មានការស្លាប់​ជារៀងរាល់ថ្ងៃ​ ហើយគ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ ជំងឺកូវីដ-១៩ បានឆក់យកជីវិតប្រជាពលរដ្ឋ​ប្រមាណជាង ៣ពាន់នាក់ ដែលជាការគួរឲ្យ​សោកស្ដាយបំផុត។​

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា រហូតមកដល់ពេលនេះ អ្នកជំងឺនៅទូទាំងប្រទេសនៅសល់ប្រមាណ ២០នាក់ប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យកំពុងព្យាបាល ដែលនេះ​គឺជាជោគ​ជ័យដ៏ធំធេង។ ប៉ុន្តែទោះជាយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវនាំមកវិញ នូវជំងឺដ៏កាចសាហាវនេះនោះទេ។  សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តទទួលយក នូវវិធានការរបស់សុខាភិបាល ដែលបានដាក់ចេញ ជាមួយនឹងការសប្បាយរីករាយក្នុងការបើកសេដ្ឋកិច្ច សង្គមឡើងវិញ ​ស្ទើរតែពេញលេញទៅហើយនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខណ្ឌឬស្សីកែវ​ ឧបត្ថម្ភ​ថវិកា​ជួសជុលផ្ទះពលរដ្ឋ​ ដែល​លិចទឹក​​ហូរ​ចេញ​ពី​ដេប៉ូខ្សាច់

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈអភិបាល​រាជធានី នឹង​ចុះសួរ​សុខ​ទុក្ខទាហាន ឈរ​ជើងការពារ ប្រាសាទព្រះវិហារ និង ខេត្តស្ទឹងត្រែង

ប៊ុត សីហា
ជីវិតកម្សាន្ដ៩ ម៉ោង មុន

Rith Omega ទម្លាយថា ប៊ុត សីហា សម្រេចដើរចេញពីវិថីសិល្បៈជាថ្មី ព្រោះរងសម្ពាធពីការមាក់ងាយពេក

កីឡា១០ ម៉ោង មុន

ពាន​រង្វាន់​ Soccer League​ រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

Sokha Hotels

ព័ត៌មានពេញនិយម