Connect with us

ព័ត៌មានជាតិ

៥ ឆ្នាំ​ចុងក្រោយ ប្រាក់​ខែ​គ្រូ​បង្រៀន​កើន​​ពី​ជាង ១លាន​រៀល ដល់​ជាង ២ លាន​រៀល

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ឧសភានេះថា ក្រសួងអប់រំបានបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកបានប្រៀបធៀបប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥​ គឺមានចន្លោះត្រឹមតែជាង ៥ សែនរៀល ដល់​១​លាន​២​សែន​រៀល​ប៉ុណ្ណោះ ខណៈប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០២២នេះមានចន្លោះពី១លាន២សែនរៀល ដល់២លាន១សែនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា គុណភាពគ្រូបង្រៀននៅតែស្ថិតក្នុង​ចំណោមអាទិភាព​កំពូលរបស់​ក្រសួងអប់រំយុវជននិងកីឡា ដែលបានបង្កប់នៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ដែលត្រូវបានគាំទ្រដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦។

យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បានចាត់ទុកថា ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។ ក្រសួងអប់រំ យុវជន និងកីឡាប្តេជ្ញាសម្រេចឱ្យបាននូវមុំទី១ស្តីពី “ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយផ្តល់អាទិភាពលើ ១) ការយកចិត្តទុកដាក់លើគ្រូបង្រៀន ២) ការពង្រីកវិសាលភាពសាលារៀនគ្រប់កម្រិត ៣) ការពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រងសាលារៀន ៤) ការជំរុញការអប់រំបច្ចេកទេសនៅមធ្យមសិក្សាទុតិយភូមិ    ៥) ការអប់រំបំណិនឱ្យស្របតាមទីផ្សារការងារ  ៦) ការអភិវឌ្ឍកម្មវិធីសិក្សានិងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និង ៧) ការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

លោក រស់ សុវាចាបានបន្ថែមថា ចំណែកការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំយុវជននិងកីឡាបានផ្តល់អាទិភាពដល់ការលើកកម្ពស់គុណភាពគ្រូបង្រៀនតាមរយ:២ចំណុចធំៗគឺ÷

១. ការអនុវត្តផែនការសកម្មភាពគោលនយោបាយរបស់គ្រូដោយ

បន្តលើកទឹកចិត្តដល់គ្រូបង្រៀន និងនាយកសាលាដែលមានស្នាដៃ ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី ១ គ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី ១។ អនុវត្តគោលនយោបាយស្តីពី គន្លងអាជីពគ្រូបង្រៀន។ អនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់នាយកសាលា និងគ្រូបង្រៀន។ បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេស។ពង្រឹងសមត្ថភាពគ្រូបង្រៀន និងគរុសិស្សក្នុងការបង្រៀនមុខវិជ្ជាអប់រំសុខភាព ដោយរួមបញ្ចូលទាំងការអប់រំសុខភាពបន្តពូជ និងសុខភាពផ្លូវភេទនិងពិនិត្យសនិទានកម្មគ្រូបង្រៀន និងជំរុញការបែងចែកគ្រូបង្រៀនចេញថ្មីឱ្យកាន់តែមានប្រសិទ្ធភាព។

លោក រស់ សុវាចាបានបន្ថែមថា ចំពោះកំណែទម្រង់ការបណ្តុះបណ្តាលគ្រូនៅតាមគ្រឹះស្ថានអប់រំរបស់គ្រូក្នុងនោះ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងមជ្ឈមណ្ឌលអប់រំគ្រូបង្រៀន។

លោកបានបញ្ជាក់ថា ក្រសួងបានពិនិត្យឡើងវិញលើកម្មវិធីបណ្តុះបណ្តាលគ្រូ​នៅ​វិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងការធានាសមមូលនៃការបណ្តុះបណ្តាល ជាពិសេស ដោយ​ផ្តោតលើមុខវិជ្ជាស្ទឹម បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ ការពង្រឹងសមត្ថភាពគ្រូឧទ្ទេសលើចំណេះមុខវិជ្ជា វិធីសាស្រ្តបង្រៀន និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ពិនិត្យឡើងវិញដំណើការសាលាគរុកោសល្យខេត្ត។ រៀបចំការបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសាលារៀន និងបណ្តុះបណ្តាលនាយកសាលា។

ទន្ទឹមនឹងនេះ ក្រសួងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារឧបទេសដើម្បីឱ្យការបណ្តុះបណ្តាលមានប្រសិទ្ធភាព។ អភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាព សមត្ថភាព ស្មារតីទទួលខុសត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់​លក្ខខណ្ឌចាំបាច់ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។ អភិវឌ្ឍសម្ភាររូបវ័ន្តឱ្យស្របតាមលក្ខណៈវិនិច្ឆ័យកំណត់ស្ដង់ដាកម្មវិធីអប់រំគ្រូបង្រៀន។ ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឱ្យទៅជាវិទ្យាស្ថានគរុកោសល្យដែលមានគុណភាពខ្ពស់។ ពង្រឹងមុខងារមជ្ឃមណ្ឌលសម្រាប់អភិវឌ្ឍគ្រូបង្រៀនដើម្បីផ្តល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈបន្ត។

លើសពីនេះក្រសួងបានលើកកម្ពស់ការអភិវឌ្ឍអាជីព តាមរយៈការបង្កើតគន្លងអាជីពច្បាស់លាស់ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់របស់បុគ្គលិកផ្អែកលើស្នាដៃការងារ និងកម្រិតបៀវត្សតាមរយៈគោលនយោបាយស្តីពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈអប់រំ ផែនការគោលស្តីពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈបន្ត (រៀបចំប្រព័ន្ធវិក្រឹតការគ្រូបង្រៀន កម្មវិធីគាំទ្រគ្រូបង្រៀននៅតាមសាលារៀន ដើម្បីសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ ហើយថវិកាគាំទ្រការងារនេះនឹងត្រូវបញ្ចូលទៅក្នុងថវិកាដំណើរការសាលារៀន។ ពិនិត្យឡើងវិញលើលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសគ្រូបង្រៀន តាមរយៈរូបមន្តគ្រូបង្រៀនមត្តេយ្យសិក្សា១២ បូក ២។ កម្មវិធីបណ្តុះបណ្តាលគ្រូតាមស្តង់ដាទំនើបឱ្យស្របតាមតម្រូវការជាតិ ដើម្បីប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលលោកតាមរយៈការអភិវឌ្ឍ ការផ្គត់ផ្គង់ស្តង់ដាអប់រំគ្រូបង្រៀន និងការវាយតម្លៃគុណភាពស្តង់ដាអប់រំគ្រូបង្រៀន និងអភិវឌ្ឍគោលនយោបាយស្តីពី “វិទ្យាស្ថានគរុកោសល្យ” អភិវឌ្ឍផែនការគោលស្តីពី ការអភិវឌ្ឍវិទ្យាស្ថានគរុកោសល្យ ដោយកែសម្រួលតួនាទី ភារកិច្ច ឈ្មោះ និងកំណត់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ សាលាគរុកោសល្យនិងវិក្រឹតការខេត្ត ដើម្បីប្រែក្លាយជាវិទ្យាស្ថានគរុកោសល្យ។អភិវឌ្ឍការបណ្តុះបណ្តាលដំបូង និងវិក្រឹតការគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យនិងរៀបចំប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀន និងវាយតម្លៃការបំពេញការងាររបស់គ្រូបង្រៀន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ថៃ ត្រូវប៉ាន់នាំចេញ ទុរេន ដំឡូង និងសាច់មាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី

ព័ត៌មានជាតិ៣៥ នាទី មុន

ព្រួញមួយបាញ់បានសត្វពីរ កម្មវិធី​បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនក្រីក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្វែង​យល់​ផ្លូវ​ដែកនៅ​កម្ពុជា អាច​រត់​បាន​ត្រឹមល្បឿនមធ្យម ៤០គីឡូម៉ែត្រ/ម៉ោង

សន្តិសុខសង្គម២ ម៉ោង មុន

ស្ដ្រីម្នាក់ប្ដឹងនាយការិយាល័យនគរបាលចរាចរណ៍រាជធានី​ភ្នំពេញ ទារសំណង១០ម៉ឺនដុល្លារ ពីបទ ឃុំឃាំងមនុស្សខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម