ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ដាក់កំហិតឲ្យប្រតិបត្តិករទូរគមនាគមន៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា ឲ្យបានត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០ជាកំហិត។
តាមរយៈ សេចក្តីជួនដំណឹងរបស់ ក្រសួងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងសង្កេតឃើញថា មានប្រតិបត្តិករទូរគមនាគមន៍ភាគច្រើនបានតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា។ប៉ុន្តែមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួនទៀត មិនទាន់បានភ្ជាប់នៅឡើយទេ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើកក៏ដោយ។
លោករដ្ឋមន្ត្រីបានបន្តថា«ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យទូរគមនាគមន៍ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាសម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត »។
លោករដ្ឋមន្ត្រីបានព្រមានថា ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងទេ នោះក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ដូចជាព្យួរ ឬលុបអាជ្ញាបណ្ណជាដើម។
គួរបញ្ជាក់ថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបអាជ្ញាបណ្ណចំនួន៣របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltdនិងបានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ ចំនួន ១៧ ក្រុមហ៊ុន ដោយសារក្រុមហ៊ុននេះ មិនអនុវត្តទៅតាមច្បាប់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


